Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់បន្តទៀត សម្រាប់វិស័យការពារជាតិកម្ពុជា

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា អង្គភាពបញ្ជាការដ្ឋានទ័ពពិសេស នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់បន្តទៀត សម្រាប់វិស័យការពារជាតិរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញបែបនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។  

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាព និងការបង្រួបបង្រួមជាតិ គឺជាអ្វីដែលកម្ពុជារកបានដោយលំបាកបំផុត។ ដូច្នេះហើយ អ្នកជំនាន់ក្រោយ ត្រូវតែថែរក្សាឲ្យបានជាដាច់ខាត ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា «ពិតណាស់ ជាមួយនឹងសន្តិភាពដែលយើងបានរកដោយលំបាក ហើយសង្ឃឹមថា យើងនឹងលែងត្រូវប្រឈមនឹងការប្រយុទ្ធទ្រុងទ្រាយធំ ដូចជំនាន់មុនៗទៀតហើយ ក៏ប៉ុន្តែការគំរាមកំហែង បញ្ហាសន្តិសុខ និងនៅតែបន្តបើសិនជាយើងធ្វេសប្រហែស ស្របដែលភាពតានតឹងក្នុងតំបន់ និងសកលលោក នៅតែបន្តកើតឡើង»។

ជាក់ស្ដែងបញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម, ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បា​នបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាព​នៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបា​នឆាប់រហ័ស និងទាន់វេលា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា «នេះហើយជាបេសសកម្មស្នូល និងជាមូលហេតុដែលយើងបានបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ខ្ញុំសង្ឃឹមថា អង្គភាពនេះ នឹងបន្តដើរតួជាអង្គភាពដ៏ចាំបាច់ សម្រាប់វិស័យការពារជាតិ នាពេលអនាគត»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម