ព័ត៌មានជាតិ
កម្ពុជា នឹងពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលបច្ចុប្បន្នកំពុងតែសកម្មក្នុងការបំពេញភារកិច្ច។

ការបញ្ជាក់នេះ ធ្វើឡើងនៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
នៅក្នុងឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្រាប់វិស័យការពារជាតិ ដែលដូចទៅនឹងអាណត្តិមុនៗដែរ ហើយផ្តោតសំខាន់ទៅលើការការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាព ដែលរកបានដោយលំបាក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ដការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ…ដូច្នេះឈរលើយុទ្ធសាស្រ្ដការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារនោះ បានន័យថា អ្វីៗទាំងអស់នឹងពឹងផ្អែកទៅលើសមត្ថភាពការពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នឹងផ្តោតជាពិសេសបំផុតទៅលើការធ្វើទំនើបកម្មសមត្ថភាពកងទ័ព ជាពិសេសសមត្ថភាពការឆ្លើយតប និងការពារខ្លួនប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា»។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា កម្ពុជា នឹងកាន់តែពង្រឹងសមត្ថភាពទ័ពពិសេសបន្ថែមទៀត ឲ្យកាន់តែខ្លាំងក្លា និងរឹងមាំ។ កម្ពុជា ក៏នឹងផ្ដោតផងដែរ ទៅលើការពង្រឹងប្រព័ន្ធការពារជាតិ ពិសេសប្រព័ន្ធការពាររបស់កងទ័ពជើងទឹក ដែលបច្ចុប្បន្នកំពុងតែសកម្មក្នុងការបំពេញភារកិច្ច។
បន្ថែមពីលើនេះទៀត កម្ពុជា នឹងកាន់តែចូលរួមឲ្យបានសកម្មបន្ថែមទៀត នៅក្នុងបេសសកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលជាផ្នែកមួយនៃការពង្រឹងអំណាចទន់ (Soft Power) របស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ម្យ៉ាងទៀត ក្នុងនាមជាប្រទេសដែលមានបទពិសោធន៍ ចំពោះបញ្ហាគ្រាប់មីន កម្ពុជា ក៏នឹងចែករំលែកនេះដល់គ្រប់បណ្ដាប្រទេសទាំងអស់ ដែលនេះជាសកម្មភាពមនុស្សធម៌សុទ្ធសាធ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ