Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកចិត្តទុកដាក់ លើការប្រឈមនឹងហានិភ័យសន្តិសុខ បែបមិនប្រពៃណី

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា មានហានិភ័យតិចណាស់ ចំពោះការប្រឈម និងការគំរាមកំហែងបច្ចុប្បន្ន ពីសំណាក់សង្រ្គាមបែបប្រពៃ​ណី ឬសង្រ្គាមបែបប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្តែអ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នោះគឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ដែលរួមមាន៖ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរកម្ម, ឧក្រិដ្ឋកម្មផ្សេងៗ, ការប្រឈមនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ និងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា (Cyber security)។

ការលើកឡើងនេះ នៅពេលដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា «ពិតណាស់ កងយោធពលខេមរភូមិន្ទ គឺយើងមានប្រវត្តិយូរ ហើយម្សិលមិញ ក៏យើងប្រារព្ធខួបកំណើតនៃកងយោធពលខេមរភូមិន្ទ ប៉ុន្តែគ្រប់សម័យកាល ហានិភ័យ និងការប្រឈមគឺខុសគ្នា ដែលយើងឆ្លងកាត់ ជាក់ស្ដែងការប្រឈម និងការគំរាមកំហែងបច្ចុប្បន្ន ពីសំណាក់សង្រ្គាមបែបប្រពៃណី សង្រ្គាមបែបប្រើប្រាស់កម្លាំងធំទល់កម្លាំងធំ នៅកម្ពុជាគឺមានហានិភ័យតិចណាស់ ប៉ុន្តែអ្វីដែលយើងត្រូវយកចិត្តទុកដាក់ គឺការប្រឈមនឹងហានិភ័យសន្តិសុខបែបមិនប្រពៃណី ក្នុងនោះការប្រយុទ្ធប្រឆាំងជាមួយនឹងអំពើភេរកម្ម, ឧក្រិដ្ឋកម្មផ្សេងៗ, ការប្រឈ​មនឹងគ្រោះមហន្ដរាយគ្រប់ប្រភេទ ហើយនឹងហានិភ័យពីសន្តិសុខផ្នែកប្រព័ន្ធបច្ចេកវិទ្យា ឬមួយ(Cyber security)»។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា កិច្ចការប្រយុទ្ធប្រឆាំងនឹងបញ្ហាខាងលើនេះ គឺទាមទារឲ្យគ្រប់ស្ថាប័នជាតិ ជាពិសេសកម្លាំងសន្តិសុខ ដែលក្នុងនោះក៏មានកងទ័ពផងដែរ ត្រូវបន្តយកចិត្តទុកដាក់​វាយតម្លៃ និងកែសម្រួលរចនាសម្ព័ន្ធជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៤ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម