ព័ត៌មានជាតិ
កម្ពុជា នាំចេញទំនិញសម្រេចបានជាង ១៨ពាន់លានដុល្លារ ១០ខែ ឆ្នាំនេះ
ការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានប្រមាណជាង ១៨,៥ពាន់លានដុល្លារ ទៅកាន់ប្រទេសសំខាន់ៗចំនួន ២០ ក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍គយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ១០ វិច្ឆិកានេះ។

ប្រភពដដែលបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជា ទៅទីផ្សារអាមេរិក មានចំនួនច្រើនជាងគេ ចាប់ពីខែ មករា ដល់ខែតុលា ឆ្នាំ ២០២៣ ពោលគឺមានទំហំប្រមាណ ៧,៤ពាន់លានដុល្លារ មានការថយចុះ ១,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២២ មានចំនួន ៧,៦ពាន់លានដុល្លារអាមេរិក។
បន្ទាប់ពីអាមេរិក វៀតណាម ឈរលេខរៀងទី២ ទទួលទិញទំនិញពីកម្ពុជា ប្រមាណ ២,២ពាន់លានដុល្លារ កើនឡើងជិត ៤០ភាគរយ បើធៀបនឹងឆ្នាំ ២០២២ មានចំនួន ១,៦ពាន់លានដុល្លារ។ ដោយឡែកចិនធ្លាក់មកលេខរៀងទី៣ ដែលកម្ពុជានាំចេញទំនិញសម្រេចបាន ១,១៧ពាន់លានដុល្លារ កើនឡើងជិត ២០ភាគរយ ធៀបនឹងឆ្នាំ ២០២២ មានចំនួន ៩៩៧លានដុល្លារ។
ចំណែកការនាំចេញទៅប្រទេសជប៉ុនសម្រេចបាន ៩៧៤លានដុល្លារ, នាំចេញទៅប្រទេសអង់គ្លេសមានទំហំជាង ៦៥៥លានដុល្លារ និងប្រទេសផ្សេងៗមួយចំនួនទៀត។
សម្រាប់ទំនិញដែលកម្ពុជា នាំចេញមានដូចជា សម្លៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី ធុញ្ញជាតិ វត្ថុធ្វើអំពីស្បែក បរិក្ខារធ្វើអំពីរោមសត្វ កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូ គ្រឿងសង្ហារឹម វត្ថុធាតុប្លាស្ទិក និងវត្ថុធាតុធ្វើពីប្លាស្ទិក អាលុយមីញ៉ូម និងវត្ថុធាតុធ្វើពីអាលុយមីញ៉ូម ជាដើម។
តាមរយៈការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានធ្វើឱ្យកំណើននៃការនាំចេញរបស់កម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ ខណៈកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពជា-កូរ៉េ ក៏បានជំរុញទំហំនៃការនាំចេញរបស់កម្ពុជាទៅកូរ៉េ នូវទំនិញដូចជាសម្លៀកបំពាក់ ស្បែកជើង កង់ ផលិតផលសម្រាប់ធ្វើដំណើរជាដើម ត្រូវបាននាំចេញក្នុងអត្រាពន្ធសូន្យ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២២ កម្ពុជានាំទំនិញទៅទីផ្សារអន្តរជាតិ មានចំនួនទឹកប្រាក់ ២២ ៤៨២,៩៣៧ លានដុល្លារ កើនឡើង ១៦,៤ ភាគរយ និងទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិ ២៩ ៩៤១,៦០ លានដុល្លារ កើនឡើង ៤,៣ ភាគរយ៕

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ