Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ ចង់ប្រែក្លាយពិព័រណ៍ការងារ ជាទីផ្សារការងារដ៏ធំនៅកម្ពុជា

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចង់ប្រែក្លាយពិព័រណ៍ការងារ និងផលិតភាពជាតិប្រចាំឆ្នាំ ជាទីផ្សារការងារដ៏ធំនៅកម្ពុជា ក្នុងការផ្តល់ឱកាសការងារដល់អ្នកកំពុងស្វែងរកការងារធ្វើនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកពិព័រណ៍ការងារ និងផលិតភាពជាតិ នៅថ្ងៃទី១០ វិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ លោក រដ្ឋមន្ត្រី មានប្រសាសន័បន្តថា ពិព័រណ៍នេះនឹងក្លាយជាទីកន្លែងមួយសម្រាប់អ្នកស្វែងរកការងារធ្វើអាចជ្រើសរើសមុខការងារទៅតាមក្តីប្រាថ្នារបស់ខ្លួនតាមស្តង់នីមួយៗដែលខ្លួនពេញចិត្ត និងសម្ភាសន៍បានភ្លាមៗ។ ចំណែកអ្នកផ្តល់ការងារអាចរកបានបុគ្គលិកដែលមានសមត្ថភាពដែលខ្លួនចង់បានផងដែរ។

លោក ហេង សួរ បានបន្តទៀតថា ប្រសិនបើមិនមានពិព័រណ៍នេះទេ ក្រុមហ៊ុននឹងត្រូវផ្សព្វផ្សាយជ្រើសរើសបុគ្គលិក ត្រូវរង់ចាំសម្ភាសន៍បុគ្គលិកនៅកន្លែងធ្វើការដែលត្រូវចំណាយពេលយូរជាងនេះ។

លោករដ្ឋមន្ត្រី បានស្នើដល់សិស្សនិស្សិតដែលបានចូលរួមក្នុងពិព័រណ៍នេះ ប្រសិនមិនទាន់មានការងារធ្វើទេ អាចជ្រើសរើសមុខជំនាញនៅតាមសាលាបណ្តុះបណ្តាលណាមួយដែលឆ្លើយតបទៅតាមទីផ្សារបច្ចុប្បន្ន ដើម្បីសិក្សាជំនាញទាំងនោះ ព្រោះការរៀនជំនាញប្រើរយៈពេលខ្លី នឹងងាយស្រួលក្នុងការស្វែងរកការងារ។

គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី១០-១១ ខែវិច្ឆិកា ដោយមានការចូលរួមពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ១៥០ ផ្តល់ឱកាសការងារជាង ២ ម៉ឺនកន្លែង មកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំ និងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យ និងសំណង់ ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន-សហគ្រាស ដែលចូលរួមតាំងបង្ហាញក្នុងបញ្ជរចំនួនជាង ១៨៨៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

អ្នកក្រុងហាណូយ អង្គុយចាំទិញមាស ​តាំងពី​ម៉ោង​ ៣​ ទៀប​ភ្លឺ នៅថ្ងៃនាំសំណាងល្អ

ព័ត៌មានជាតិ៣៨ នាទីutes មុន

តាកែវ កណ្តាល និង​សៀមរាប ​​សាងសង់​បង្គោល​អង់តែនទូរសព្ទ​​បន្ថែម​បាន ១៩២ ក្នុងផែនការ ៣៩៤ បង្គោល

ព័ត៌មានជាតិ៤០ នាទីutes មុន

ឱកាសការងារជាង ៦០ ០០០ កន្លែង កំពុងរង់ចាំអ្នក

ព័ត៌មានជាតិ៤២ នាទីutes មុន

គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង នឹងបញ្ចប់ការងារសាងសង់នៅចុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម