Connect with us

ព័ត៌មានជាតិ

​មន្រ្តី​ជាន់ខ្ពស់​ធនាគារជាតិ លើក​មូលហតុ​​ពលរដ្ឋ​មិន​សូវ​ប្រើប្រាស់​លុយ​រៀល

បានផុស

នៅ

តម្រូវការ​ប្រើប្រាស់លុយ​រៀលនៅលើទីផ្សារ​នៅ​មាន​ចំនួច​តិចតួច បើ​ធៀប​ប្រាក់ដុល្លារ​ជាពិសេស​នៅ​តំបន់ប្រជុំជន​និង​ទីក្រុង។

លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី ១ ធនគារជាតិកម្ពុជា​​បានលើកឡើង​បញ្ហា​ប្រឈម​ចំនួន ៦ ដែល​នាំ​កើត​មាន​ចរន្តនៃការ​ប្រើប្រាស់​ប្រាក់ដុល្លារ​គ្រប់ដណ្តប់​​យ៉ាង​ទូលំទូលាយនៅ​​ក្នុង​ប្រទេស​កម្ពុជា។

មន្រ្តី​ធនាគារ​ជាតិ​រូប​នេះ​បាន​លើកឡើង​កត្តា​ទី ១ ដោយសារបទ​ពិសោធន៍​នៃ​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ។ ប្រទេស​កម្ពុជា​ឆ្លង​កាត់​ការ​ផ្លាស់ប្ដូរ​របប​ដឹកនាំ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ខ្វះ​ទំនុក​ចិត្ត​ក្នុង​ការ​រក្សា​ទុក​រូបិយវត្ថុ​ជាតិ​។ បទ​ពិសោធន៍​គឺ​ការ​បំបាត់​លុយ និង​ការ​បាត់បង់​តម្លៃ​បន្ទាប់​ពី​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ពី​មួយ​ទៅ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុផល​ទី ២ ពាក់ព័ន្ធ​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ បើ​សិន​ផ្នត់​គំនិត​ពលរដ្ឋ​គិត​ពី​លុយ​ដុល្លារ​នឹង​ចាយ​លុយដុល្លារ ដែល​នេះ​ជា​កត្តា​ផ្នែក​ចិត្តសាស្ត្រ។

មន្រ្តី​ធនាគារ​រូបនេះបន្ត​ថា មូលហេតុមួយ​ទៀត​គឺបណ្ដាញ​នៃ​ការ​ប្រើប្រាស់​លុយ​ដុល្លារនៅលើទីផ្សារ។ លោក​ថា កាលណាប្រាក់​ដុល្លារ​ចាយ​កាន់តែ​ច្រើន ធ្វើ​ឲ្យ​ការ​ចាយ​កាន់​តែ​ងាយស្រួល​ នាំ​ឲ្យ​ការ​ចំណាយកាន់តែ​តិច។ ជាក់ស្ដែង​ដូចជា​ក្នុង​ផ្សារ​ទំនើប អត្រា​ប្តូរ​ប្រាក់​អត់​គាំទ្រ​ដល់​អ្នក​ចាយ​រូបិយវត្ថុ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​តម្លៃ​ (Cost) នៃ​ការ​ចាយ​ប្រាក់​រៀល​ខ្ពស់​ជាងប្រាក់​​ដុល្លារ។

លោក​ក៏​លើក​ឡើង​ពី​កង្វះ​គោលនយោបាយ​គាំទ្រពីរដ្ឋាភិបាលលើការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ ដូចជា​ការ​បន្ថយ​ពន្ធ​លើ​ការ​ប្រើប្រាស់​ប្រាក់​រៀល ដើម្បី​ធ្វើ​ឲ្យ​លុយ​រៀល​ងាយស្រួល​ប្រើប្រាស់និង​មាន​តម្លៃ។

ចំណុច​ទី ៥ ប្រទេស​កម្ពុជា​ជា​ប្រទេសពឹងផ្អែក​លើ​ការ​​នាំ​ចូល ដែល​លើសលុប​កំណត់​តម្លៃ​ទូទាត់​ជា​ប្រាក់​​ដុល្លារ​​។ ចំណុចចុងក្រោយ មន្រ្តី​ធនាគារ​ជាតិ​​រូបនេះថា ដោយសារ​មិន​ទាន់​មាន​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ​ ក្នុង​ការ​ប្រូម៉ូតការ​ប្រើប្រាស់​លុយ​រៀល​​​រួមជា​ធ្លុង​មួយនៅ​គ្រប់​ស្ថាប័ន​ជាតិទាំងអស់។​

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)” នៅព្រឹកនេះ លោក ស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា ដុល្លារូបនីយកម្មបានកើតឡើងក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់រៀលមានភាពទន់​ខ្សោយ ក្រោយ​ពី​សង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកលលើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា UNTAC នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០។

ដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា ដុល្លារូបនីយកម្ម​ខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ។

លោកស្រីបានអះអាង​ថា ដុល្លារូបនីយកម្មបានធ្វើឱ្យសេដ្ឋកិច្ចកាន់តែ​ងាយរងគ្រោះថ្នាក់ នៅពេលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ​។ នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះ ដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។

លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាការអេស៊ីលីដា​បាន​បញ្ជាក់​ថា ការ​បញ្ឈប់ការប្រើប្រាស់​ប្រាក់ដុល្លារ​ភ្លាមៗ​អាច​ប៉ះពាលដល់សេដ្ឋកិច្ចនាំ​ឲ្យកើតមាន​ឡើង​អតិផរណា។ លោក​ថា ការ​​ធ្វើ​បដិ​ដុល្លាររូបនីកម្ម​ដោយ​គំហុក​​ផ្តល់​ផល​ប៉ះពាល់​ច្រើន​ទាំង​ស្ថាប័ន​និង​អតិថិជន។

ខណៈ​ដែល​ការ​ប្រើប្រាស់​ដុល្លារូបនីយកម្ម​ជួយ​រក្សា​អតិផរណា​មិន​ឲ្យ​ធ្លាក់​ ធ្វើ​ឲ្យមាន​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ការ​ធ្វើ​ពាណិជកម្មក្រៅ​ប្រទេស ក៏​ដូចជា​ការ​ទាក់ទាញ​​វិនិយោគ​ពី​បរទេស លោក អ៊ិន ចាន់នី បាន​គូស​បញ្ជាក់ថា ​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះក៏​​​មានវិវឌ្ឍ​​ប្រែប្រួល​លើ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាប្រាក់រៀល​នៅ​លើទីផ្សារ​។ ​

ប្រធាននាយប្រតិបត្តិធនាការអេស៊ីលីដា​បាន​​អះអាង​ថា កាលពី​ឆ្នាំ ២០១៧ ឥណទាន​ជា​ដុល្លារ​គ្រប​ដណ្តប់​ ៩៨ ភាគរយ ខណៈ​នៅ​​ឆ្នាំ ២០២២ ឥណទាន​ប្រាក់ដុល្លារ​ធ្លាក់​ចុះ​នៅ ៨៩%។ ដោយឡែក​​ប្រាក់​បញ្ញើ​សន្សំ​​មាន​ ៩៣ ភាគរយ និង​ឆ្នាំ ២០២២ ​ប្រាក់​សន្សំ​ជា​ដុល្លារ​នៅ ៩០.៤% ដែល​នេះ​បង្ហាញ​ជា​សញ្ញាណ​ដ៏​ល្អ​មួយ​។

លោកស្រី ជា សិរី ក៏​មើលឃើញការប្រែប្រួ​ល​លើ​ទំនុកចិត្ត​​ប្រាក់​រៀល​នៅលើទីផ្សារ​​ហិរញ្ញវត្ថុ​ក្នុង​រយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ​។ លោកស្រី​ថា សមាមាត្រ​នៃ​ការប្រើប្រាស់​ប្រាក់​រៀល​ក្នុង​រយៈពេល​ ២ ទសវត្សន៍​នេះ​បានកើន​​ពី ០,៨៥ ទ្រីលានរៀល​ ដល់ ១៤,៥ ទ្រីលានគឺ​កើនឡើង​ ១៦ ដង ដែល​នេះ​បង្ហាញ​សញ្ញាណផ្លាស់ប្តូរជាវិជ្ជមានសម្រាប់​ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​រូបិយវត្ថុ​ជាតិ​​​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​សៀវភៅ “ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចនេះ ដែលជា​លទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាង ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។

ខ្លឹមសារនៃ​សៀវភៅនេះផ្តល់សារៈសំខាន់ សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្ម​​នៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ច។ សៀវភៅ​នេះ​បានរំលេចអំពីប្រវត្តិដុល្លារូបនីយកម្មនៅកម្ពុជា និងទិដ្ឋភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានអត្ថបទវិភាគស៊ីជម្រៅ អំពីឥទ្ធិពល​នៃចរាចរណ៍ប្រាក់ដុល្លារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច និងប្រព័ន្ធទូទាត់ «បាគង» ដែលជួយបង្កើនការប្រើប្រាស់ប្រាក់រៀល។

សៀវភៅដុល្លារូបនីយកម្មនៅកម្ពុជា នឹង​ក្លាយជាករណីសិក្សាដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយប្រព័ន្ធទូទាត់ បាគង ជាគំរូសម្រាប់កាត់បន្ថយចរាចរណ៍ប្រាក់ដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៩ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១៤ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម