Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារលើកទឹកចិត្តដល់យុវជនសិក្សាជំនាញថ្មីៗមានបច្ចេកវិទ្យាខ្ពស់បន្ថែមដើម្បីឆ្លើយតបទីផ្សារការងារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញ និងលើកទឹកចិត្តដល់យុវជនខិតខំ
សិក្សាជំនាញថ្មីៗ ដែលមានបច្ចេកវិទ្យាខ្ពស់បន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកពិព័រណ៍ការងារ និងផលិតភាពជាតិនៅថ្ងៃទី១០វិច្ឆិកានៅអគារពិព័រណ៍កោះពេជ្រ លោករដ្ឋមន្ត្រីបានបន្តថា «ប្រសិនបើយុវជនយើងមិនអាចចាប់យកជំនាញថ្មីៗដែលមានបច្ចេកវិទ្យាខ្ពស់ និងទំនើបទេនោះយើងមិនអាចដើរទាន់នូវអ្វីដែលជាតម្រូវការការអភិវឌ្ឍចុងក្រោយនៃឧស្សាហកម្ម៤.០ដែរដែលទាមទារនូវជំនាញមួយមានសមត្ថភាពខ្ពស់។ ដូចនេះយុវជនដែលបានរៀនជំនាញវិជ្ជាជីវៈឬសិក្សានៅតាមសាកលវិទ្យាល័យចប់ហើយទៅបំពេញការងារតាមរោងចក្រសហគ្រាសឬក្រុមហ៊ុននានាត្រូវរៀនបំប៉នបន្ថែមឬរៀនជំនាញថ្មីឱ្យស្របទៅតាមបរិបទរបស់ក្រុមហ៊ុន»។

លោករដ្ឋមន្ត្រីស្នើឱ្យយុវជន ឬកម្មករនិយោជិតមិនត្រូវឈប់រៀនពេលចេញធ្វើការនោះទេ ត្រូវចេះឆ្លៀតពេលរៀននៅពេលយប់ដើម្បីបំប៉នសមត្ថភាពបន្ថែម ពោលគឺមិនត្រូវបោះបង់ឱកាសរៀនជំនាញឡើយដើម្បីធ្វើយ៉ាងណាឱ្យមានសមត្ថភាពភាពជាងមុនជួយក្រុមហ៊ុនឱ្យបានច្រើនជាងមុន។ ចំណែខាងក្រុមហ៊ុនក៏ត្រូវផ្តល់ឱកាសឱ្យកម្មករនិយោជិត
និងបុគ្គលិករបស់ខ្លួនមួយចំនួនបានចេញមុនម៉ោងដើម្បីឱ្យពួកគេបានចុះឈ្មោះចូលរៀនជំនាញជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងហើយនៅពេលពួកគេមានជំនាញចំណេះថ្មីៗនឹងជួយធ្វើឱ្យផលិតភាពការងារក្រុមហ៊ុនកើនឡើងផងដែរដោយមិនចាំបាច់រើសបុគ្គលិកថ្មីនោះទេ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្រសួងតែងតែគិតគូរទៅលើកត្តាផលិតភាពនេះព្រោះវាជាកក្តាចម្បងមួយនិងជាគន្លឺះមិនត្រឹមតែដោះស្រាយបញ្ហាជូនកម្មករនិយោជិតកំពុងធ្វើការប៉ុណ្ណោះទេតែវាជាគន្លឹះជួយដក់វិស័យឯកជនដើម្បីពង្រឹងផលិតកម្មរបស់ខ្លួននិងជាកក្តាទាកទាញវិនិយោគិនមកបណ្តាក់ទុនផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា កក្តាផលិតភាពនេះជាកក្តារួមដែលត្រូវដោះស្រាយនិងត្រូវពន្យល់គ្រប់ភាគីឱ្យបានយល់ថាវាមិនមែនជាបញ្ហាតែកម្មករនោយោជិតទេវាក៏ជាបញ្ហារបស់និយោជកខ្លួនឯងដែរពិសេសស្ថាប័នសាធារណត្រូវគិតគូនិងសម្របសម្រួលដល់ការវិនិយោគដើម្បីធ្វើយ៉ាងណាឱ្យពួកគេសន្សំនូវមូលធនដើម្បីផ្លាស់ប្តូរបច្ចេកវិទ្យាយកទៅផ្លាស់ប្តូរខ្សែច្រវ៉ាក់ផលិតកម្មឱ្យកាន់តែទំនើបប្រើប្ចេកវិទ្យាកាន់តែច្រើនដើម្បីអាចប្រកួតប្រជែងបង្កើនប្រាក់ចំណេញហើយនៅពេលមានប្រាក់ចំណេញអាចស្នើសុំចែករំលែកជូនដល់កម្មករនិយោជិតយើងបន្តផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៧ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៩ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម