Connect with us

ព័ត៌មានជាតិ

ស្នាក់នៅ Eden Beach Resort គឺជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​កម្សាន្ត​នៅ កោះរ៉ុង​សន្លឹម​

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាមួយ​សម្រស់​ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត មិន​ចាញ់​តំបន់​ទេសចរណ៍​ល្បឺៗ នៅក្នុង​តំបន់ និង​នៅលើ​ពិភពលោក កោះរ៉ុង​សន្លឹម របស់​ប្រទេស​កម្ពុជា​បានក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញនិយម សម្រាប់​ប្រជាជន​កម្ពុជា ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​បរទេស ​ផងដែរ​ ជា​ពេល​បច្ចុប្បន្ន​។​

​សម្រាប់​លោកអ្នក​ដែលមាន​គម្រោង​សម្រាក​លំហែ​កាយ នៅ​លើ​កោះរ៉ុង​សន្លឹម នាពេល​ចុង​សប្ដាហ៍ ឬ​នៅ​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ផ្សេងៗ។ ថ្ងៃ​នេះ កម្ពុ​ជាថ្មី សូម​ណែនាំ​ជូន​លោកអ្នក នូវ​ទីកន្លែង​ស្នាក់នៅ​ដ៏​ល្អ​សាក​សម​បំផុត ទើប​បើក​ថ្មី​មួយកន្លែង​ ដែលមាន​ឈ្មោះថា “Eden Beach Resort”​។

​ហេតុអ្វី​បានជា “Eden Beach Resort” គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​?

​មាន​កន្លែង​ស្នាក់នៅ​ជាច្រើន នៅលើ​កោះរ៉ុង​សន្លឹម តែ “Eden Beach Resort” គឺជា​ជម្រើស​ដ៏​ល្អ បើ​យោងទៅលើ​តម្លៃ​នៃ​ការ​ស្នាក់នៅ​, សេវាកម្ម និង​ភាព​សម្បូរ​បែប​ ដែល​ផ្ដល់ជូន​សម្រាប់​ភ្ញៀវ​ ដែល​អញ្ជើញ​មក​ស្នាក់នៅ​។ មាន​ទីតាំង​ប្រប​នឹង​ឆ្នេរសមុទ្រ Eden Beach Resort ហាក់ដូច​លេច​ត្រដែត ទាក់ទាញ​ភ្នែក​អ្នកផង​ទាំងពួង ដោយសារតែ​ស្ថាបត្យកម្ម មានការ​រចនា​ខុសប្លែក​ពី​គេ អម​ដោយ​ការតុបតែង​ស្របទៅតាម​ការពេញនិយម និង​និន្នាការ​នា​នៃ​ការអភិវឌ្ឍន៍​នា​ពេល​បច្ចុប្បន្ន​។​

​ទើបតែ​បើក​ដំណើរការ​មែនពិត តែ Eden Beach Resort ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ភ្ញៀវ​ក្នុងស្រុក​នាពេល​បច្ចុប្បន្ន​នេះ ដោយសារតែ​មានតម្លៃ​ស្នាក់នៅ​សមរម្យ​បំផុត អាច​ទទួលយកបាន នៅក្នុង​ចំណោម​កន្លែង​ស្នាក់នៅ​ផ្សេងៗ​ទៀត នៅលើ​កោះ​មួយ​នេះ​។

គ្រប់​បន្ទប់​ទាំងអស់ សុទ្ធតែ​បំពាក់​ទៅដោយ​សម្ភារៈ​ថ្មីៗ ទំនើបៗ មានដូចជា ទូរទស្សន៍ LED ដែល​អាច​ទស្សនា​បាន​គ្រប់​ប៉ុស្តិ៍​, ទឹក​ដៅ​ទឹក​ត្រជាក់​, មី​នី​បា​, ទូ​សុវត្ថិភាព​, ទូ​ព្យួរ​ខោអាវ​, ប្រព័ន្ធ​អ៊ឺ​ន​ធើណែ​ត​ល្បឿន​លឿន​។​ល​។ ដែល​មិន​ចាញ់​សណ្ឋាគារ​លំដាប់​ផ្កាយ​ឡើយ​។

​បន្ថែម​ពីលើ​នេះ​ទៅទៀត​នោះ Eden Beach Resort មាន​អាង​ហែល​ទឹក ដែល​មើលឃើញ​ទេសភាព​មាត់សមុទ្រ សម្រាប់​ភ្ញៀវ​ងូត​លេង​កម្សាន្ត បន្ទាប់ពី​ងូតទឹក​សមុទ្រ​រួច​ផងដែរ​។ មិន​ឆ្ងាយ​ពី​អាង​ហែល​ទឹក មាន​ខ្ចុះ និង​កៅអី​សម្រាប់​សម្រាកលំហែ​កាយ​ស្ដាប់​សំឡេង​ទឹកសមុទ្រ និង​ស្រូប​យក​ខ្យល់​បរិសុទ្ធ​នៃ​មាត់សមុទ្រ បក​មក​រំភើយ​មិន​ដាច់​គ្រប់ពេល​ ផងដែរ​។​

​ជាមួយ​ភាព​រួសរាយ​រាក់ទាក់ របស់​បុគ្គលិក​នៅ Eden Beach Resort ភ្ញៀវ​ដែល​អ​ញ្ជើញ​មក​ស្នាក់នៅ អាច​ទទួល​បានការ​សេវាកម្ម​កម្សាន្ត​ផ្សេងៗ ដូចជា​កា​រៀបចំ​អាហារ​ពេល​ល្ងាច​នៅ​អាង​ហែល​ទឹក (Pool Party) ឬ​នៅ​លើ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ​, ការរៀបចំ​សម្រាប់​គូស្នេហ៍​មក​ក្រេប​ទឹកឃ្មុំ​, ការរៀបចំ​ជិះទូក​កម្សាន្ត​ទៅ​ឆ្នេរ​ផ្សេងៗ​ទៀត​នៅ​ជុំវិញ​កោះ ស្ទូចត្រី មើល​ផ្កាថ្ម និង​មើល​ផ្លេ​ន​តុ​ន ជាដើម​។

ដំណើរ​កម្សាន្ត​មកកាន់​កោះរ៉ុង​សន្លឹម របស់លោក​អ្នកនឹង​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ជាមួយ​ការ​ស្នាក់នៅ Eden Beach Resort​។ សូម​ទំនាក់ទំនង​មកកាន់​លេង 071 5222 610 ឬ 071 5222 611 សម្រាប់​ការ​កក់​បន្ទប់ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​៕

អត្ថបទពាណិជ្ជកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៤៧ នាទីutes មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៦ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម