ព័ត៌មានជាតិ
សេវាកម្មបូម ដឹកជញ្ជូន សំណល់ភក់បង្គន់ នៅភ្នំពេញ ត្រូវស្នើសុំអាជ្ញាបណ្ណ
សម្រាប់ប្រតិបត្តិករ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវស្នើសុំអាជ្ញាបណ្ណ នៃការផ្តល់សេវាកម្មនេះនៅសាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និង បញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងករណីប្រតិបត្តិករបូម សំណល់ភក់បង្គន់ណាមួយ មិនអនុវត្តតាមរដ្ឋបាលរាជធានីភ្នំពេញ នឹងរងការចាត់វិធានការតាមផ្លូវច្បាប់។

តាមសេចក្ដីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានសុខសន្តិភាព ហើយប្រជាពលរដ្ឋ មានជីវភាពកាន់តែធូរធារឡើង ដែលធ្វើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋក៏មានការកើនឡើងផងដែរ។ ដោយសារ កំណើនប្រជាពលរដ្ឋ និងការប្រើប្រាស់ទឹក បានធ្វើឱ្យសំណល់ភក់បង្គន់កើនឡើងយ៉ាងឆាប់រហ័សស្របជាមួយ នឹងកំណើនរថយន្តបូមសំណល់ភក់បង្គន់ដែលកំពុងផ្តល់សេវាកម្មនៅរាជធានីភ្នំពេញ។

ប៉ុន្តែការគ្រប់គ្រងសំណល់ ភក់បង្កន់ពីអាងស្តុកលាមកនេះ នៅមិនទាន់សមស្របតាមលិខិតបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេស នៅឡើយ ដោយបានបង្កផលប៉ះពាល់ដល់សុខុមាលភាពសាធារណៈ និងអនាម័យបរិស្ថាននៅរាជធានីភ្នំពេញ ដែលទាមទារឱ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការគ្រប់គ្រងឱ្យបានល្អប្រសើរ។

ដូចនេះ ដើម្បីធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាព សណ្ដាប់ធ្នាប់ល្អ អនាម័យបរិស្ថានស្អាត គ្មានការបំពុល ជាទីក្រុងបៃតង និងជាកន្លែងផ្តល់នូវសុខុមាលភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់ប្រតិបត្តិករបូមសំណល់ភក់បង្គន់ពីអាងស្តុកលាមក មន្ទីរជំនាញ រដ្ឋបាល ខណ្ឌទាំង ១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ដូចខាងក្រោម៖
១. ចំពោះប្រតិបត្តិករ ដែលផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ ពីអាងស្តុកលាមក នៅរាជធានីភ្នំពេញ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

ស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅសាលារាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ អាជ្ញាបណ្ណនេះ ផ្តល់ជូនសម្រាប់រយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដល់ប្រតិបត្តិករ ដោយមិនគិតថ្លៃ ក្រោយទទួលបានអាជ្ញាបណ្ណ ប្រតិបត្តិករមានសិទ្ធិផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ភក់បង្គន់ នៅស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដែលមានទីតាំង ស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
២. ចំពោះមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង ១០៥ ត្រូវ៖ ធ្វើការផ្សព្វផ្សាយ ជំរុញ និងលើកទឹកចិត្តដល់ប្រិតិបត្តិករបូមសំណល់ភក់បង្គន់ទាំងអស់ឱ្យមក ដាក់ពាក្យស្នើសុំអាជ្ញាបណ្ណផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់ពីអាងស្តុកលាមកឱ្យបានត្រឹមត្រូវ។ សម្របសម្រួលដល់កិច្ចដំណើរការផ្តល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោល សំណល់ភក់បង្គន់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យដំណើរការទៅរលូន និងល្អប្រសើរ សម្របសម្រួលដល់ប្រតិបត្តិករផ្ដល់សេវាកម្មបូម ប្រមូល ដឹកជញ្ជូន និងបញ្ចេញចោលសំណល់ ភក់បង្គន់ នៅរាជធានីភ្នំពេញទាំងអស់ ត្រូវចូលចាក់សំណល់ភក់បង្គន់នៅទីតាំងដែលរដ្ឋបាល រាជធានីភ្នំពេញ បានកំណត់ខាងលើ។ ចូលរួមសហការពង្រឹងការអនុវត្តវិធានការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹង ការគ្រប់គ្រងសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ប្រតិបត្តិករបូមសំណល់កក់បង្គន់ទាំងអស់ នឹង សហការចូលរួមអនុវត្តសេចក្តីណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងករណីប្រតិបត្តិករបូម សំណល់ភក់បង្គន់ណាមួយ មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការតាមផ្លូវច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ