Connect with us

សន្តិសុខសង្គម

​ផ្ទះ ១២ ខ្នងប៉ះពាល់ដោយសារទឹកហូរច្រោះបាក់ស្រុតផ្លូវបេតុងជាប់មាត់ច្រាំងស្ទឹងព្រែកត្នោត ៧០ ម៉ែត្រ

បានផុស

នៅ

ក្រុមការងារបច្ចេកទេស នៃ​នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ករណីបាក់ស្រុតផ្លូវបេតុងជាប់មាត់ច្រាំងស្ទឹងព្រែកត្នោតនៅថ្ងៃទី ១០ ខែវិច្ឆិកា មានប្រវែង​៧០ ម៉ែត្រ​ បាន​ប៉ះពាល់​ដល់ផ្លូវបេតុង និងផ្ទះ១២ខ្នង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបច្ចេកទេស នៃ​នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម​ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បាន​ចុះពិនិត្យ​ផ្ទាល់​​ ច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតផ្តាច់ផ្លូវបេតុង និងស្រុតផ្ទះជាប់មាត់ច្រាំង ក្នុងភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមក្រុមការងារបានឱ្យដឹងថា​៖ ទីតាំងច្រាំងស្ទឹងព្រែកត្នោតដែលបាក់ស្រុតនេះមានប្រវែង​៧០ ម៉ែត្រ​ បាន​ប៉ះពាល់​ដល់ផ្លូវបេតុង និងផ្ទះ១២ខ្នង។ ដោយឡែកកាលពីឆ្នាំមុនមានការបាក់ស្រុត​ប្រវែង ៦៥ ម៉ែត្រ សរុបបាក់ស្រុតទាំងថ្មីនិងចាស់ ប្រវែងប្រមាណ ១៣៥ម៉ែត្រ។

ក្រុមការងារបញ្ជាក់ថា​ កត្តាដែលបណ្តាលឱ្យមានការបាក់ស្រុតច្រាំងនេះ ដោយសារ​ទីតាំងព្រែកកោង ចរន្ត​ទឹកហូរបុ​កចំម្ខាងនិងដុះដីម្ខាង ទឹកក្រោមដីហូរច្រោះ និងលូចំកណ្តាលផ្លូវអាចជ្រាបទឹក​ចេញ​ពី​លូ​តាម​តំណ ហើយ​ទុយោទឹកស្អាតបានបាក់ និងកំពុងហូរច្រោះ។

ក្រុមការងារបច្ចេកទេសនឹងសិក្សាវិធានការការពារច្រាំងនេះ​ ដើម្បីទប់ស្កាត់ការបាក់តទៅទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម