ព័ត៌មានជាតិ
ស្តង់តាំងពិព័រណ៍ ភូមិមួយ ផលិតមួយចំនួន ៦៨ ដាក់លក់នៅសួនមានជ័យចំនួន៣ថ្ងៃ
ការដាក់តាំងពិព័រណ៍ភូមិមួយ ផលិតផលមួយក្នុងឱកាសអបអរសាទរពិធីបុណ្យប្រណាំងទូក អកអំបុក និងសំពះព្រះខែដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ ក្នុងនោះមានស្តង់ភូមិ១ផលិតផល១មាន៣០ស្តង់ និងស្តង់លក់ទូទៅមានចំនួន ៣៨ស្តង់ ស្ថិតនៅសួនមានជ័យ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោក អុំ រាត្រី សប្បាយចិត្តណាស់ដែលបានចូលរួមពិធីតាំងពិព៌ណពាណិជ្ជកម្មភូមិមួយផលិតផលមួយដែលមានអាជីវករខ្មែរ ដាក់ឥវ៉ាន់លក់ក្នុងស្តង់មានចំនួន៦៨ស្តង់បានបង្ហាញពីភូមិមួយផលិតផលមួយយ៉ាងសកម្ម។
លោក អ៊ុំ រាត្រីបញ្ជាក់ឲ្យដឹងទៀតថា ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធក្នុងនោះបានដំណើរការតាំងពិព័ណភូមិមួយផលិតផលមួយនេះប្រព្រឹត្តិទៅបានដោយជោគជ័យ ក្នុងនោះគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរ អង្គភាព ដៃគូ ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធបានរៀបចំសម្អាត អនាម័យ តុបតែងលំអ តាមទីសាធារណៈ តាមដងផ្លូវទាំងសម្រាប់ពេលថ្ងៃ ទាំងសម្រាប់ពេលយប់ គឺពេលយប់ មានការតាំងភ្លើងលម្អភ្លឺរន្ទាល ចម្រុះពណ័ផងដែរ ចំណែកសន្តិសុខសណ្តាប់ធ្នាប់វិញមានរបៀបរៀបរយស្ថិរភាពនយោបាយពេញលេញ។
ចំពោះក្នុងនៅតាមដងស្ទឹងសិរីសោភ័ណក្បែរស្ពានថ្ម ក៏មានការបណ្តែតប្រទីបនៃមន្ទីរ អង្គភាព រដ្ឋបាលលក្រុង ស្រុក ដល់ទៅចំនួន៣៩កើនជាងឆ្នាំមុន សំរាប់ឲ្យប្រជាពលរដ្ឋបានមកទស្សនាកំសាន្តសប្បាយផងដែរ។

លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យយដឹងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព និងការអភិវឌ្ឍបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋយើងបានធ្វើបុណ្យទាន និងដើរកម្សាន្តសប្បាយទៅកាន់ទីជិតឆ្ងាយក្នុងខេត្ត និងទៅកាន់បណ្តាខេត្តក្នុងនោះក៍មាន កងកម្លាំង គ្រប់កងឯកភាពត្រូវបន្តពង្រឹងសន្តិសុខ សុវត្តិភាពទៅតាមគោលដៅរបស់ខ្លួនដើម្បីការពារសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទៅកំសាន្តនានាផងដែរ៕


អត្ថបទើ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ