ព័ត៌មានជាតិ
វិស័យឯកជនគាំទ្ររដ្ឋាភិបាលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រ ១លាន ៥សែននាក់
វិស័យឯកជនបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតីហ៊ុនម៉ាណែត ដែលបានបង្កើតកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ១លាន៥សែននាក់ ឱ្យមានជំនាញជាក់លាក់ និងឆាប់ទទួលបានការងារធ្វើដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ។

ការប្រកាសគាំទ្រពីវិស័យឯកជននេះ បានធ្វើឡើងនៅថ្ងៃទី ១១ វិច្ឆិកា ក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៨ សម្រាប់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ។
អ្នកឧញ៉ាគិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា« ថ្ងៃនេះបំណងធំគឺបើកយុទ្ធនាការកិច្ចព្រមព្រៀងមួយយ៉ាងធំ និងមិនដែលមានពីមុនមក ជាមួយក្រសួងការងារក្នុងគោលបំណង ដើម្បីជំរុញធ្វើយ៉ាងណាឱ្យសិស្សមានជំនាញពិតប្រាកដហើយដើម្បីឱ្យមានជំនាញពិតប្រាកដ យើងត្រូវបណ្តុះបណ្តាលដែលនេះជាបំណងរបស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧នេះ ធ្វើយ៉ាងណាឱ្យកម្លាំងធនធានយើងឱ្យនៅក្នុងស្រុកចៀសវាងចាកចេញទៅក្រៅប្រទេស»។
អ្នកឧញ៉ា គិត ម៉េង បានចាត់ទុកការចុះអនុស្សារណៈនេះ ជាការបើកផ្លូវទាំងសមាគមនិងសភាពាណិជ្ជកម្មទទួលយកបណ្តុះបណ្តាល ឬហាត់ការ ដើម្បីឱ្យយុវជនមានជំនាញដោយរំពឹងថា អាចធ្វើការទទួលបានប្រាក់ខែសមស្របយកទៅចិញ្ចឹមគ្រួសារ។
អ្នកឧញ៉ាគិតម៉េង បានបញ្ជាក់ថា ទោះយ៉ាងណា ការចេញទៅធ្វើការនៅក្រៅប្រទេសនេះវាជារឿងធម្មតាទេ នៅស្រុកយើងក៏មានជនជាតិគេផ្សេងមកធ្វើការនៅប្រទេសយើងដែរ ដែលគេហៅថា ពាណិជ្ជកម្មពលករទៅវិញទៅមក។
ចំណែក អ្នកឧញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងដែរថា «ប្រទេសមួយអាចជឿនលឿនទៅបានអាស្រ័យលើធនធានមនុស្សពីព្រោះធនធានមនុស្សជាការប្រកួតប្រជែងនាសម័យវិទ្យាសាស្ត្រនាពេលបច្ចុប្បន្ននេះ។ យើងត្រូវពឹងពាក់លើយុវជនយើងដែលជាកម្លាំងស្រួចក្នុងនៅក្នុងសង្គមយើង។ បើយុវជនមានចំណេះច្រើនប្រទេសយើងនឹងជឿនលឿនយើងយកឧទាហរណ៍ប្រទេសចិន ដែលជាមហាយក្សមួយនៅលើពិភពលោកនេះហើយមានពាក្យស្លោកមួយថាបើយុវជនខ្លាំងគឺប្រទេសខ្លាំងយុវជនចេះប្រទេសដើរទៅមុខ»។
អ្នកឧកញ៉ាសង្ឃឹមថា សភាពាណិជ្ជកម្ម និងសមាគមទាំង១៨ ទទួល និងផ្គត់ផ្គង់កូនសិស្សមកហាត់ការ និងចូលមកធ្វើការជាជោគជ័យមួយហើយ។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់នេះ ជោគជ័យទៅបានមិនមែនរាជរដ្ឋាភិបាលម្នាក់ឯងធ្វើបាននោះទេ ទាមទារមានការចួលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានវិស័យេកជន ដែលត្រូវទទួលអ្នកធ្វើការពិសេសយុវជនខ្លួនឯងត្រូវចូលរួមរៀនឱ្យចប់ព្រោះថារៀនជំនាញនេះមានរយៈខ្លីមិនគិតថ្លៃនិងថែមទាំងទទួលបានការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាលចំនួន៧០ដុល្លារក្នុង១ខែទៀតផង។
លោករដ្ឋមន្ត្រីរំពឹងថាទោះបីសិស្សដែលបណ្តុះបណ្តាលនេះមានកម្រិតត្រឹមសញ្ញាបត្របត្រវិជ្ជាជីវៈកម្រិត១ក៏ពិតមែនតែក៏មានការផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យានិបច្ចេកទេសចុងក្រោយផងដែរ។ដូច្នេះសង្ឃឹមថាសិស្ស១លាន៥សែននាក់ដែលនឹងបណ្តុះបណ្តាលរយៈពេល៥ឆ្នាំខាងមុខនេះនឹងអាចឆ្លើយតបបានតាមតម្រូវការទីផ្សារ ដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣០និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។
គួរបញ្ជាក់ថា គម្រោងបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនក្រីក្រ និងងាយរងហានិភ័យនេះ នឹងប្រកាសជាផ្លូវការ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៤ខែ វិច្ឆិកាឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ