ព័ត៌មានជាតិ
មេធំធនាគារអេស៊ីលីដា៖ បើចង់ដូរពីប្រាក់ដុល្លារមកប្រើរូបិយបណ្ណជាតិត្រូវធ្វើសន្សឹមៗ ចៀសវាងប៉ះពាល់ច្រើន
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានលើកឡើងថា ប្រសិនបើចង់ដូរពីប្រាក់ដុល្លារមកប្រើប្រាក់រូបបិយបណ្ណជាតិវិញគួរតែធ្វើសន្សឹមៗដើម្បីចៀសវាងប៉ះពាល់ច្រើន។
នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)» កាលពីថ្ងៃទី ១០ វិច្ឆិកា លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា ការដូរពីដុល្លារទៅជារូបិយបណ្ណជាតិទាំងគំហុកបង្កឱ្យមានការប៉ះពាល់ច្រើនដល់ស្ថាប័ននិងអតិថិជន ព្រោះអតិថិជនប្រើដុល្លារមិនមែនជាប្រាក់រៀលទេ។ ដូចនេះគួរតែដូរពីដុល្លារទៅរូបិយបណ្ណជាតិដោយសន្សឹមៗ។
លោកបណ្ឌិត បានលើកឡើងបន្តថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២២ ការប្រើប្រាស់រូបិបណ្ណជាតិមានការបំរែបំរួលខ្លាំងដូចជាឆ្នាំ២០១៧ ប្រាក់ឥណទានដុល្លារមាន៩៨% លុះដក់ឆ្នាំ ២០២២ បានធ្លាក់ចុះនៅសល់តែ ៨៩% ខណៈប្រាក់រៀលមាន១១%។ ចំណែកប្រាក់សន្សំជាដុល្លារក្នុងឆ្នាំ២០១៧ មាន ៩៣% ដល់ឆ្នាំ ២០២២ នៅសល់ ៩០,៤%។
ចោទជាសំណួរថាតើយើងគួរតែអនុវត្តការដូរពីដុល្លារទៅប្រាក់រៀលដោយគំហុកឬដោយសន្សឹមៗ? លោក បណ្ឌិតបានអះអាងថា ការប្រើដុល្លារមានផលវិជ្ជមានផងនិងអវិជ្ជមានផង។ ក្នុងនោះវាបានជួយរក្សានិងទប់បាននូវអតិផរណាមិនឱ្យធ្លាក់ចុះ រក្សាបានអត្រាប្តូរប្រាក់និងប្រើជាឧបករណ៍សម្រាប់រក្សាកំណើនសេដ្ឋកិច្ច។ ប៉ុន្តែក៏មិនអាចឱ្យភាពអវិជ្ជមាននៃការប្រើប្រាក់ដុល្លារនេះរហូតទេ យើងត្រូវតែមានវិធានការបន្ថែមទៀត ខណៈបច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជាបានមានវិធាការខ្លះៗហើយដូចជាវិស័យសាធារណៈបើកប្រាក់បៀរវត្សជាប្រាក់រៀល ការផ្សព្វផ្សាយពលរដ្ឋបានយល់ដឹងពីប្រាក់រៀលនិងជំរុញឱ្យវិស័យហិរញ្ញវត្ថុផ្តល់ប្រាក់កម្ចីឬបញ្ញើប្រាក់ជាប្រាក់រៀលជាដើម។
លោកក ស្រី ជាសិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងដែរថា ជាការពិត ដុល្លារូបនីយកម្មបានរួមចំណែកជួយស្តារសេដ្ឋកិច្ច និងអមដំណើរនៃការសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមួយស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទោះយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កំហិតលើការអនុវត្តនយោបាយរូបិយវត្ថុ។ នៅពេលដែលទំហំសេដ្ឋកិច្ចកម្ពុជាកើនឡើងកាន់តែធំ ការខ្វះលទ្ធភាពប្រើប្រាស់នយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យសេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ហើយដែលបណ្តាលឱ្យពឹងផ្អែកតែទៅលើនយោបាយសារពើពន្ធ។
លោកស្រីបានបន្ថែមថា បច្ចុប្បន្នស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហនយោបាយសារពើពន្ធបានរួមតូចទៅៗ ដោយសារតែវិបត្តិផ្ទួនៗ ហើយប្រទេសនានាលើពិភពលោក បានពឹងផ្អែកកាន់តែច្រើនលើនយោបាយរូបិយវត្ថុ ដើម្បីស្តារកំណើនសេដ្ឋកិច្ច។
លោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសទី ១ ធនាគារជាតិកម្ពុជាបានលើកឡើងបញ្ហាដែលនាំកើតមានចរន្តនៃការប្រើប្រាស់ប្រាក់ដុល្លារគ្រប់ដណ្តប់យ៉ាងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះលោកបានលើកពីបទពិសោធន៍នៃការផ្លាស់ប្ដូររបបដឹកនាំ។
លោកថា ប្រទេសកម្ពុជាឆ្លងកាត់ការផ្លាស់ប្ដូររបបដឹកនាំ ដែលធ្វើឲ្យប្រជាជនខ្វះទំនុកចិត្តក្នុងការរក្សាទុករូបិយវត្ថុជាតិ។ បទពិសោធន៍ពីការលុបបំបាត់លុយ និងការបាត់បង់តម្លៃបន្ទាប់ពីការផ្លាស់ប្ដូររបបគ្រប់គ្រងពីមួយទៅមួយ។ ជាមួយគ្នានេះផ្នត់គំនិតរបស់ប្រជាពលរដ្ឋក៏ពាក់ព័ន្ធផងដែរ បើសិនផ្នត់គំនិតពលរដ្ឋគិតពីលុយដុល្លារនឹងចាយលុយដុល្លារ ដែលនេះជានិន្នាការផ្នែកចិត្តសាស្ត្រ។
លោកលើកឡើងពីកង្វះគោលនយោបាយគាំទ្រការប្រើប្រាស់រូបិយវត្ថុជាតិ ដូចជាការបន្ថយពន្ធលើការប្រើប្រាស់ប្រាក់រៀល ដើម្បីធ្វើឲ្យលុយរៀលងាយស្រួលប្រើប្រាស់និងមានតម្លៃ។
លោកបន្តថា ប្រទេសកម្ពុជាពឹងផ្អែកលើការនាំចូល ដែលកំណត់តម្លៃទូទាត់ជាប្រាក់ដុល្លារ។ ជាមួយគ្នានេះក៏ពាក់ព័ន្ធទំនោរការប្រើប្រាស់ដុល្លារកើតឡើង ដោយសារមិនទាន់មានរៀបចំយុទ្ធសាស្ត្រថ្នាក់ជាតិ ក្នុងការប្រូម៉ូតការប្រើប្រាស់លុយរៀលរួមជាធ្លុងមួយនៅគ្រប់ស្ថាប័នទាំងអស់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ