Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យអុំទូក ២ ថ្ងៃ នៅខេត្តកំពតមានពលរដ្ឋនិងភ្ញៀវ​ទេសចរ​ចូលរួមទស្សនាជាង ៥២ ម៉ឺននាក់

បានផុស

នៅ

រយៈពេល ២ ថ្ងៃ នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពតរៀបចំចាប់ពីថ្ងៃទី ១០ ដល់​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលភ្ញៀវទេសចរសរុបប្រមាណជាង ៥២ ម៉ឺននាក់ នៅក្នុងនោះមានភ្ញៀវអន្តរជាតិចំំនួន ១,៣៧៥ នាក់ បានប្រព្រឹត្តទៅយ៉ាងរលូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ការប្រណាំងទូកខេត្តកំពតរយៈពេល ២ ថ្ងៃបានបិទបញ្ចប់ត្រឹមល្ងាចថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ ២០២៣ ដោយ​មាន​ពលរដ្ឋនិងភ្ញៀវទេសចរជាតិ​និងអន្តរជាតិ​ចូលរួមទស្សនា​កម្សាន្ត​​ជាង ៥២ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរអន្តជាតិមានចំនួន ១ ៣៧៥ នាក់។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ព្រឹត្តិការណ៍បុណ្យអ៊ុំទូកនៅខេត្តកំពតជា​ព្រឹត្តិការណ៍ដ៍ឱឡារឹកញ៉ាំងឱ្យកក្រើកនៅក្រុងកំពតតែម្ដង។ រដ្ឋបាលខេត្តបានខិតខំរៀបចំកែលម្អសោភ័ភាពហេដ្ឋារចនាសម្ពន្ធការរៀបចំពិធីប្រកបដោយភាពទាក់ទាញញាំងឲ្យមានភាពសប្បាយរីករាយ និងមានការចូលរួមគាំទ្រពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ​មក​​ចូលរួម​យ៉ាងច្រើនកុះករ។

ខេត្តកំពតបានរៀបចំប្រណាំងទូកដោយទាក់ទាញ​ការ​ចូលរួមពី​ប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិ​និង​អន្តរជាតិយ៉ាងច្រើននៅតាមបណ្តោយព្រែកកំពង់បាយក្នុង​សង្កាត់កំពង់បាយក្រុងកំពត ដោយ​នៅពេលរាត្រីមានការប្រគុំតន្ត្រី បណ្តែតប្រទីបផងដែរ។

បើតាមអាជ្ញាធរ​ខេត្ត ការងារបដិសណ្ឋារកិច្ចនិងការគ្រប់គ្រងបរិស្ថានអនាម័យចំណីអាហារ ព្រម​ទាំងតម្លៃត្រូវបានពង្រឹងនិងគ្រប់គ្រងបានយ៉ាងល្អប្រសើរ រួមទាំងសមត្ថកិច្ចពាក់ព័ន្ធក៏បានខិតខំសហការពង្រឹងគ្រប់គ្រងសន្តិសុខសុវត្ថិភាពសណ្ដាប់​ធ្នាប់ចររាចរណ៍បានដោយរលូននិងសុវត្ថិភាពប្រកបដោយមានភាពជោគជ័យផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម