Connect with us

ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះក្លឹបកម្សាន្តយីហោ Play99 អស់ទាំងស្រុង

បានផុស

នៅ

ក្លឹបកម្សាន្តមួយកន្លែងយីហោ Play99 ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយរងការខូចខាតទាំងស្រុង ហើយបង្កការភ្ញាក់ផ្អើលកាលពីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវចៃកា ភូមិ១៤ ក្រុម៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍ ដោយក្នុងនោះ ក៏មានអាជ្ញាធរមូលដ្ឋានរួមសហការគ្នា ដេីម្បីបាញ់ពន្លត់ទប់ស្កាត់កុំឱ្យមានការឆេះបន្ថែមទៀត។

ប្រតិបត្តិការនេះត្រូវបានពន្លត់អគ្គិភ័យនេះបានទាំងស្រុង នៅវេលាម៉ោង២:៣០នាទីរំលងអធ្រាត្ រឈានចូលថ្ងៃទី១២ ខែ វិច្ឆិកា ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន ១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨០ឡាន ស្មើនឹង ៧២០ម៉ែត្រគូប។ ក្នុងនោះ រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣គ្រឿង ស្មើនឹង១២ ម៉ែត្រូគូប រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៥ឡាន ស្មើនឹង៦០ម៉ែត្រគូប រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន ស្មើនឹង៦ម៉ែត្រគូប រថយន្តអគ្គិភ័យទីក្រុង​អូឡាំព្យាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ ស្មើនឹង ៨ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារចំនួន ៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៥ឡាន ស្មើនឹង២០ម៉ែត្រគូប រថយន្តទីក្រុងនរាចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២ឡាន ស្មើនឹង ១២ម៉ែត្រគូប រថយន្តអគ្គិភ័យសួនឧស្សហកម្មកាណាឌីយ៉ាចំនួន១គ្រឿង ប្រើប្រាស់អស់ចំនួន១ឡាន ស្មើនឹង ៤ ម៉ែត្រគូប និងរថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន ស្មើនឹង១៨ម៉ែត្រគូប។

សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍អគ្គិភ័យឆាបឆេះធ្វើឲ្យខូចខាតឆេះក្លឹបកម្សាន្តថ្មបេតុងទំហំ ១៥ម៉ែត្រ X ២០ម៉ែត្រ និងសម្ភារៈអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម