Connect with us

ព័ត៌មានជាតិ

អ្នកភូមិ​ច្រកព្រំដែន ៤០០ ចូលព្រៃកាប់ស្លឹកចេកព្រៃលក់​ ១ គីឡូ​លក់បាន ៥០០ រៀល មានម៉ូយ​មក​ទិញ​​ដល់​កន្លែង

បានផុស

នៅ

ពលរដ្ឋជាច្រើន​គ្រួសារ​រស់នៅ​ភូមិសាស្ត្រតំបន់​ច្រក ៤០០ ក្នុងស្រុក​សំឡូត​បាននាំគ្នាចូលព្រៃដើម្បីកាត់​ស្លឹកចេកព្រៃ​មកលក់​យកកម្រៃក្រៅពីការប្រកបរបរកសិកម្មធ្វើស្រែចម្ការ ដែល​បាន​សម្រួលដោះស្រាយ​ជីវភាពគ្រួសារបានមួយផ្នែកធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលព្រៃ​កាត់ស្លឹកចេកព្រៃរបស់អ្នកភូមិគឺនាំគ្នាចូលព្រៃតាំងពីព្រឹករហូត​ដល់​ថ្ងៃរសៀល ទើប​ដឹក​ស្លឹកចេក​ចេញ​ពី​ព្រៃ​តាម​រយៈ​ម៉ូតូដោយ​មាន​ម៉ូយៗចាំ​ទទួល​ទិញ​គឺអ្នក​ភូមិ​មិនចាំបាច់ដឹកយកទៅលក់ដល់ទីផ្សារដោយខ្លួនឯងនោះទេ។

​បុរសម្នាក់កំពុង​ថ្លឹងស្លឹកចេកឲ្យម៉ូយបាននិយាយដោយអះអាងថា មុខរបរបន្ទាប់បន្សំតាមរយះចូលព្រៃកាត់ស្លឹក​ចេក​ព្រៃលក់​នេះ​ បានផ្តល់​ចំណូល​បាន​យ៉ាងតិច​ក៏​ជាង​ ៤ ​ម៉ឺន​រៀល​ដែរ​ក្នុង​មួយ​ថ្ងៃ។ លោក​ក៏ដូចជាអ្នកភូមិ​ដទៃ​ទៀត​ដែរគឺ​នាំ​គ្នា​ចូល​ព្រៃ​តាំងពី​ព្រលឹម​រហូត​ដល់​រសៀល ទើប​ដឹក​ស្លឹកចេក​យក​មក​ថ្លឹង​ឲ្យ​ម៉ូយដែលបើករថយន្តមកចាំ​ទទួល​ទិញ មិនពិបាកយកទៅចូលទីផ្សារដោយខ្លួនឯងនោះទេ។

បុរសរូបនេះបន្តថា “ថ្ងៃនេះខ្ញុំកាត់បានត្រឹម ១០០ គីឡូក្រាម។ តែបើមនុស្សស្រីគាត់កាត់បានតិចជាងខ្ញុំ ក្នុង ១ ថ្ងៃដូចគ្នា ដោយសារតែកម្លាំងពួកគាត់ខ្សោយ ហើយខ្វះជំនាញដូចខ្ញុំ តែគាត់តស៊ូដើម្បីដោះបន្ទុកគ្រួសាររៀងៗខ្លួនប៉ុណ្ណោះ ខណះតម្លៃស្លឹកចេកបាន ១ គីឡូក្រាម ៥០០រៀល។

ក្នុងវ័យ ៥៨ ឆ្នាំ អ្នកស្រី អោម ចាន់ បាននិយាយថា “ខ្ញុំកាត់​បាន​ស្លឹកចេក​បានតែ ៥០ ​គីឡូក្រាមប៉ុណ្ណោះនៅថ្ងៃនេះ ដោយ​ក្នុង​ ១ ​គីឡូ​ថ្លៃ​ ៥០០ ​រៀល ខ្ញុំ​រកបានចំណូលបាន​ត្រឹមតែ ​២៥ ០០០ ​រៀលប៉ុណ្ណោះ”។

មិនខុសគ្នានេះ កញ្ញា ម៉ សុ​ភ័​ក្រ វ័យ​ ១៨​ ឆ្នាំបាននិយាយ​ប្រាប់ថា “ខ្ញុំបានជិះ​ម៉ូតូ​ចូល​ព្រៃ​ជាមួយ​អ្នក​ភូមិ​ ដើម្បីកាត់ស្លឹក​ចេក​ចាប់ពី​ម៉ោង​ ៧ ​ព្រឹករហូតដល់រសៀល​ទើប​ដឹក​ស្លឹកចេក​ចេញពី​ព្រៃ​យក​មក​ថ្លឹង​លក់ តែថ្ងៃនេះបានតែ ៦០ គីឡូ”។

បើតាម​ស្រ្តីវ័យក្មេង​រូបនេះ​ ​​មុខរបរ​មួយ​នេះកញ្ញា​បាន​ធ្វើ​ជា​ច្រើន​ឆ្នាំ​ជាមួយ​បងប្អូន​ និង​អ្នក​ភូមិក្រៅពីធ្វើចម្ការ “។

ចំណែកបុរសដែលកំពុងសែងស្លឹកចេកដាក់លើរថយន្តទាំងការុងគឺលោក សា​រ៉េ​ន បានប្រាប់ថា “ខ្ញុំមិនមែន​អ្នកទិញ​ទេ ខ្ញុំគ្រាន់​តែជា​អ្នក​ស៊ី​ឈ្នូ​ល​ដឹក​ឲ្យ​ម៉ូយ​នៅ​បាត់ដំបង ហើយថ្លៃដឹក​បានក​ម្រៃ ១ ​គីឡូក្រាម ២០០ ​រៀល ដោយ​ក្នុង​មួយ​ជើង​ដឹក​​បានយ៉ាងតិច​ចន្លោះ​ពី ​៨០០ ​គីឡូ រហូត​ទៅ​ដល់ ១,០០០ ​គីឡូក្រាម គឺដឹករៀងរាល់ថ្ងៃ​តែម្តង ហើយម៉ូយ​គេយកទៅ វេចសង្វាក់និងវេចណែម”។

អាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូតបានឲ្យដឹងថា ការប្រកបរបរបន្ទាប់បន្សំរបស់អ្នកភូមិនេះ ចាប់ផ្តើមយូរឆ្នាំដែរហើយ។ គ្រួសារដែលមានសមាជិកចេញទៅរកកាត់ស្លឹកចេកព្រៃនេះគឺមានស្ថានភាពគ្រាន់បើ តែ​ដល់រដូវកាលដាំដុះ​ផល​ដំណាំក៏ពួកគាត់បានផ្អាកផងដែរ តែសម្រាប់អ្នកដែលមិនបានធ្វើការដាំដុះក៏នៅបន្តចូលព្រៃដើម្បីរកកម្រៃប្រចាំថ្ងៃដដែល។

មន្ត្រីយោធាគឺលោក តាំង ទីន ឈរជើងការពារព្រំដែនច្រក ៤០០ ក្នុងស្រុកសំឡូត បានប្រាប់កម្ពុជាថ្មីថា ដើមចេកព្រៃនេះ​បានដុះច្រើននៅតាមភូមិសាស្ត្រខ្សែក្រវ៉ាត់ព្រំដែនរវាងស្រុកសំឡូតខាងកម្ពុជា និង ថៃ ហើយដើមចេកព្រៃនេះបានដុះឡើងក្រោយពីតំបន់នោះ បានកាប់ឈើរលំចោលរហូតដល់ឈើដែលរលំនោះងាប់ពុក ហើ ដើម​ចេកព្រៃនេះ ក៏បានដុះជំនួស​យ៉ាងព្រោងព្រាត ធ្វើឲ្យអ្នកភូមិប្រកាន់យករបរនេះបានយ៉ាងប្រសើរ ក្រៅពីធ្វើចម្ការ។លោកបន្តថា តំបន់ដែលដើមចេកព្រៃដុះមានដូចជា តំបន់ភ្នំ ៤០០,តំបន់ភ្នំផេះ, តំបន់ចរិយា, តំបន់ភ្នំតាង៉ោល, តំបន់ស្រែកបន្តុំ និងតំបន់ព្រែកក្របីជាដើម។ តំបន់ខាងលើនេះស្ថិតក្នុងស្រុកសំឡូត ហើយតំបន់ខាងលើមានតំបន់ចរិយា ដុះច្រើនជាងតំបន់ផ្សេងៗ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក យក់​ ប៊ុនណា​ សំណូមពរដល់កម្មសិក្សាការីទើបបញ្ចប់វគ្គសិក្សា ត្រូវពង្រីកគម្រោងដើម្បីផ្ដល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព

កីឡា១៥ នាទីutes មុន

លោក Pep Muñoz ៖«ការប៉ះ Thanh Hoa ថ្ងៃស្អែក ប្រៀបដូចវគ្គផ្ដាច់ព្រ័ត្រ»

សេដ្ឋកិច្ច១៧ នាទីutes មុន

កម្ពុជា-ហ្វីលីពីន បង្ហាញជំហរលើកិច្ចសហប្រតិបត្តិការក្នុងការផ្ទេរបច្ចេកវិទ្យា

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

ផេនដា Fu Bao ធ្លាប់ឆក់យកបេះដូងប្រជាជនកូរ៉េ ពេលនេះសុខភាពទ្រុឌទ្រោម ក្រោយទៅដល់ចិន

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស្ងាត់ៗ! បទឈប់​បាញ់​មួយ​សម្រេច​នៅ​មីយ៉ាន់ម៉ា ​ក្រោម​ការ​សម្របសម្រួល​របស់​ចិន​

Sokha Hotels

ព័ត៌មានពេញនិយម