ព័ត៌មានជាតិ
១០ ខែ ឆ្នាំនេះ អគ្គិភ័យកើតឡើងជិត ៥០០ លើក បង្កឲ្យមនុស្សស្លាប់ ២៨ នាក់ និងរបួស ៣៤ នាក់
នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ អគ្គិភ័យបានកើតឡើងជិត ៥០០ លើក នៅទូទាំងប្រទេស បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ៦០ នាក់ និងបំផ្លាញលំនៅដ្ឋាន ព្រមទាំងតូបផ្សារ និងឃ្លាំងទំនិញជាច្រើន។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍នៅព្រឹកថ្ងៃទី ១៣ វិច្ឆិកានេះថា រយៈពេល ១០ ខែ ឆ្នាំ ២០២៣ នេះ អគ្គិភ័យបានកើតឡើងចំនួន ៤៩៨ លើក បណ្តាលឲ្យឆេះផ្ទះ ៥៥៥ ខ្នង តូបផ្សារ ៧៩ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញ ១០ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ២៨ នាក់ និងរបួស ៣៤ នាក់។

លោកបានបន្តថា ក្នុងចំណោមគ្រោះអគ្គិភ័យជិត ៥០០ លើក ក្នុងនោះកើតនៅរាជធានីភ្នំពេញច្រើនជាងគេរហូតដល់ទៅ ៩៨ លើក បណ្តាលឲ្យឆេះផ្ទះ ៩២ ខ្នង តូបផ្សារ ២៧ តូប ឃ្លាំងទំនិញ ៧ កន្លែង រោងចក្រសិប្បកម្ម ៤ កន្លែង ស្លាប់មនុស្ស ១៣ នាក់ រងរបួស ៧ នាក់។ ចំណែកខេត្តកណ្តាលមានអ្នកស្លាប់ ១ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ២ នាក់ ស្ទឹងត្រែង ១ នាក់ ក្រចេះ ១ នាក់ កំពង់ចាម ៣ នាក់ បាត់ដំបង ១ នាក់ ព្រះសីហនុ ២ នាក់ និងត្បូងឃ្មុំ ១ នាក់។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែនេះដែរ ខ្យល់កន្ត្រាក់កើតឡើងចំនួន ២៧៩ លើក បណ្តាលឲ្យរលំផ្ទះចំនួន ២០០២ ខ្នង របើកដំបូលផ្ទះ ១២៧៥២ ខ្នង របើកដំបូលសាលារៀន ៩២ ខ្នង តូបផ្សារ ១៧៨ តូប អគាររដ្ឋបាល ៣៩ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៧០ នាក់។ ចំណែករន្ទះបាញ់បានកើតឡើងចំនួន ១៣៣ លើក ប៉ះពាល់ផ្ទះ ១៥ ខ្នង ស្លាប់មនុស្ស ៧៥ នាក់ របួស ៥៨ នាក់ និងងាប់គោក្របី ៩៧ ក្បាល។ រីឯអគ្គិភ័យកើតឡើងចំនួន ៤៩៨ លើក បណ្តាលឲ្យឆេះផ្ទះ ៥៥៥ ខ្នង តូបផ្សារ ៧៩ តូប សាលារៀន ១ ខ្នង ឃ្លាំងទំនិញ ១០ កន្លែង រោងចក្រសិប្បកម្ម ៩ កន្លែង អគាររដ្ឋបាល ១២ កន្លែង ស្លាប់មនុស្ស ២៨ នាក់ និងរបួស ៣៤ នាក់។

បើតាមលោកឧត្ដមសេនីយ៍ឯក នេត វ៉ាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ដើមចមដែលនាំឲ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១.៥៥ ភាគរយ, ប្រើប្រាស់ភ្លើងចំនួន ៣៨.២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០.២១ ភាគរយ៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ