Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល នីតិកាលទី ៧ នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ «ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ «ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។

ការលើកឡើងនេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា នឹងបន្តរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួម ជូនជាតិមាតុភូមិទាំងមូល។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «​ជាមួយនឹងភារកិច្ចដ៏ធំធេងនេះ រាជរដ្ឋាភិបាល នឹងប្រកាន់ខ្ជាប់នូវគោលការណ៍ ហ៊ានស្ដាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់»។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង ​នៃរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព​ ដែលមានបេសសកម្មជាប្រវត្តិសាស្រ្ដចំបង ២៖

ទី១. ថែក្សាសុខសន្ដិភាព ដែលសម្រេចបានដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន។ ទី២. កសាង និងពង្រឹងមូលដ្ឋានគ្រឹះ ​សម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៩ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២២ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម