Connect with us

ព័ត៌មានជាតិ

ដំណោះស្រាយ​ការ​​​ជន់លិច​នៅ​សង្កាត់ព្រែកប្រា ព្រែកថ្មី ជម្លៀសអ្នករស់នៅលើព្រែក​ទៅ​ទីតាំង​ថ្មី

បានផុស

នៅ

ទីតាំងដែលបច្ចុប្បន្នរងការលិចលង់ដោយជំនន់ទឹកភ្លៀងអាចធូរស្រាល ខណះដែល​អាជ្ញាធរខណ្ឌ​ច្បារអំពៅ​បានសម្រេចឲ្យអ្នកសង់លំនៅឋាន​លើព្រែកទៅរស់នៅទីតាំងថ្មី ដោយអាជ្ញាធររកដីសមរម្យឲ្យរស់នៅស្របច្បាប់។

យោងតាមប្រសាសន៍លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅប៉ុន្មានថ្ងៃនេះអាជ្ញាធរបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលសង់ផ្ទះលើដីព្រែកបង្កឲ្យស្ទះទឹក ដែលត្រូវបង្ហូរចូលទន្លេធ្វើឲ្យទឹកភ្លៀងលិចលង់ផ្ទះប្រជាពលរដ្ឋរស់នៅសង្កាត់​ព្រែកប្រា ព្រែកថ្មី ព្រែកឯង និងសង្កាត់និរោធក្រោយពេលភ្លៀងធ្លាក់មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខណ្ឌបានបញ្ជាក់ទៀតថា កន្លងមកប្រជាពលរដ្ឋបានសង់ផ្ទះលើព្រែក សម្រាប់បង្ហូរទឹកចេញពីបឹងចូលទន្លេ​ស្ថិតនៅព្រំប្រទល់សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីជាង ២០០ គ្រួសារហើយនាពេលនេះអាជ្ញាធរបានសម្រេចរកដីថ្មីឲ្យបងប្អូនស្នាក់នៅដែលស្ថិតនៅសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ចម្ងាយ​ពីទីតាំងចាស់ប្រមាណជា​៣ គីឡូម៉ែត្រ ដោយមានទឹកភ្លើងរដ្ឋប្រើប្រាស់ទៀតផង។ ក្នុងនោះបងប្អូនប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្តទៅរស់នៅលើដីថ្មីដោយមានការ​ចាប់ឆ្នោតតាមប្លង់ដីដោយក្នុង ១ គ្រួសារបានដីទំហំ ៤ ម៉ែត្រកន្លះ ជម្រៅ ១៥ ម៉ែត្រហើយមកដល់ថ្ងៃនេះគឺនៅសល់តែ ២០ គ្រួសារទៀតពុំទាន់រុះរើចេញ។

បើតាមប្រភពពីលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅចាប់តាំងពីប្រជាពលរដ្ឋស្ម័គ្រ​ចិត្តទៅរស់នៅ​លើទឹកដីថ្មីដែលប្លង់កម្មសិទ្ធិកាន់កាប់ស្របច្បាប់រួចមក គ្រឿងចក្រក៏ចាប់ផ្តើមស្តារប្រឡាយដើម្បីរំដោះទឹកចេញពីតំបន់​ដែលរងការលិចលង់ចំនួន ៤ សង្កាត់នេះឲ្យស្រកទៅវិញបានឆាប់រហ័ស និងលែងលិចលង់នៅឆ្នាំក្រោយៗទៀតហើយ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

ព័ត៌មានជាតិ៣៨ នាទីutes មុន

បង្ហាញទេពកោសល្យតន្ត្រីរបស់អ្នក It’s Tiger Time! VannDa នាំយកតន្ត្រីខ្មែរទៅកាន់ឆាកអន្តរជាតិ!

កីឡា១ ម៉ោង មុន

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ការប្រកួតលើកទី១ ខ្មែរឈ្នះថៃ១គ្រាប់ ខណៈប្រកួតលើកទី២ ថៃឈ្នះកម្ពុជា ១គ្រាប់វិញ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន សែន ចែករំលែកអត្ថប្រយោជន៍ពីការហាត់ប្រាណ នាំឱ្យសុខភាពមាំមួន

អគ្គិភ័យ​
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២៤ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

កម្មការិនី
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម