Connect with us

ព័ត៌មានជាតិ

សម្ដេចនាយករដ្ឋមន្ត្រី គូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ ​នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ​នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយប្រភេទពន្ធដែលមានស្រាប់ មិនមានការដំឡើងអត្រានោះដែរ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា​ ឆ្នាំ ២០២៣ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំសូមសង្កត់ធ្ងន់ជាថ្មីម្ដងទៀតថា នៅក្នុងនីតិកាលទី ៧នេះ រាជរដ្ឋាភិបាល នឹងមិនមានការបង្កើតប្រភេទពន្ធថ្មីនោះទេ ហើយពន្ធដែលមានស្រាប់ ក៏មិនមានការដំឡើងនោះដែរ នេះគឺសូមបញ្ជាក់ឲ្យបានច្បាស់ឡើងវិញ»។

កន្លងមក រាជរដ្ឋាភិបាល អាណត្តិមុនៗ បានសម្រេចលុបចោលជាបន្តបន្ទាប់ នូវប្រភេទពន្ធមួយចំនួនដូចជា៖​ ពន្ធសត្ត ឃាត, ពន្ធលើរបបម៉ៅការ, ពន្ធតែមប្រេងសារពើភ័ណ្ឌលើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន, ពន្ធលើមធ្យោបាយដឹកជញ្ជូនទោចក្រយានយន្ដ ត្រីចក្រយានយន្ដ ត្រាក់ទ័រ និងគ្រឿងយន្ដប្រហាក់ប្រហែល និងជល យានយន្ដ ដែលកម្លាំងដល់ ១៥០សេះ ព្រមទាំងពន្ធប្រថាប់ត្រាលើលិខិតបង្កើតក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៨ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២២ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២២ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម