Connect with us

ព័ត៌មានជាតិ

ពិធីបុណ្យអុំទូក ២ ថ្ងៃ​ នៅ​ខេត្តបន្ទាយមានជ័យ ទទួលបាន​​អ្នក​ទេសចរ​​ជាង ១៥​ ម៉ឺ​ននាក់

បានផុស

នៅ

ការប្រណាំងទូក នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តបន្ទាយមានជ័យ
ដែលមានរយះពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរមកលេង​កម្សាន្ត​ចំនួន ១៥០.០០០ នាក់ក្នុងនោះក៏មានភ្ញៀវអន្តរជាតិផងដែរ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យតំណាងអនុគណៈកម្មការការបច្ចេកទេសនៃគណ:កម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ទូកងដែលបានចូលរួមប្រណាំងមានចំនួន ២៨ ទូក។ ក្នុងនោះទូក “ង” ចំណុះ ៧៥ នាក់ មួយទូក, ចំណុះ ៧២ នាក់ មួយទូក, ចំណុះ ៦៩ នាក់ មួយទូក, ចំណុះ ៤៧ នាក់ មួយទូក, ចំណុះ ៤៥ នាក់ មួយទូក, ចំណុះ ២២ នាក់ ១៣ ទូក, ចំណុះ ៥ នាក់ ចំនួន ៨ ទូក និងចំណុះ ៤ នាក់ ២ ទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីប្រណាំងទូកនៅ​ខេត្តបន្ទាយមានជ័យមានការចូលរួមពីលោក កែ គឹមយ៉ាន សមាជិកឧត្ដមក្រុមប្រឹក្សាព្រះមហាក្សត្រ លោក ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ការរៀបចំពិធីប្រណាំងទូកធ្វើឡើងដើម្បីជាការកម្សាន្តសប្បាយរំសាយពីការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្តជិតឆ្ងាយផងនិង​ក៏ដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី ២៧-២៩ ខែ​វិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមាន​ជាយូរ​លង់​មក​ហើយ។

លោកអ៊ុំ រាត្រី បាន​ឲ្យដឹងបន្តទៀតថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសរំលឹកពីវីរ:ភាពនៃនៃកុលបុត្រកងទ័ពជើងទឹកខ្មែរក្នុងសម័យអង្គរ (គស ៨០២-១២៣៤) ដែលច្បាំងជាញជ័យនឹងកងទ័ពចម្បាំង នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយ​យក​ទឹកដីមហានគរពីការឈ្លានពានរបស់សត្រូវ។

ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណីនិងព្រះគង្គា ដែលបាននាំមកនូវដីល្បាប់ដ៏មានជីវជាតិមកស្រោចស្រពលើផ្ទៃដី
ឲ្យ​ផល​ដំណាំប្រជាកសិករទទួល ផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។

ក្នុងឱកាសនៃព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ក្មុង​ពេលរាត្រីក៏មានការតាំងពិព័រណ៍លក់ផលិតផលភូមិមួយផលិតផលមួយនិងផលិតផល​​ទូទៅនៅបរិវេណសួនមានជ័យនាកណ្តាលទីប្រជុំជនខេត្ត និងការបណ្តែតប្រទីបពី​អង្គភាពរដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព/បញ្ជាការដ្ឋាន ស្នងការដ្ឋាន រដ្ឋបាលក្រុង ស្រុកចំនួននៅលើស្ទឹងសិរីសោភ័ណ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម