ព័ត៌មានជាតិ
វិស័យធានារ៉ាប់រងកម្ពុជា មានកំណើនជាង ២.៦ ភាគរយ នៅក្នុងត្រីមាសទី ៣
វិស័យធានារ៉ាប់នៅកម្ពុជា មានការកើនឡើងប្រមានជាង ២.៦ ភាគរយ គិតជាទឹកប្រាក់មានចំនួន ៨៧,៤ លានដុល្លារ ក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៣ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៨៥, ២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់និយ័តករធានារ៉ាប់រងកម្ពុជា។

តាមរបាយការណ៍ដដែលបានឱ្យដឹងបន្តថា សម្រាប់ទ្រព្យសកម្មសរុបមានចំនួនជាង ១,០៦៦ លានដុល្លារ មានកំណើន ចំនួន ៩ ភាគរយ ធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០២២ មានចំនួន ៩៧៤ លានដុល្លារ។ ដោយក្នុងនោះ រួមមាន៖ ធានា រ៉ាប់រងទូទៅកើនឡើង ២ ភាគរយ, ធានារ៉ាប់រងអាយុជីវិតមានកំណើន ១៣ ភាគរយ និងធានារ៉ាប់រងខ្នាតតូចមានចំនួន កើនចំនួន ៦៤ ភាគរយ។
ជាងនេះទៅទៀត និយ័តករធានារ៉ាប់រងកម្ពុជា បានបង្ហាញទៀតថា កំណើននេះ សម្រេចបានដោយក្រុមហ៊ុនធានារ៉ាប់រង ទូទៅចំនួន ១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន ៧ និងក្រុមហ៊ុនធានារ៉ាប់រង បន្តចំនួន ១។
សូមរំឮកថា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងទូទៅ» គោលបំណងបញ្ជ្រាបចំណេះដឹង និងចូលរួមចំណែកការពារ ផលប្រយោជន៍ សិទ្ធិ និងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ធានារ៉ាប់រង ដោយបានផ្ដោតសំខាន់លើ មូលដ្ឋានគ្រឹះនៃការធានារ៉ាប់រង ប្រភេទនៃធានារ៉ាប់រងទូទៅ អត្ថប្រយោជន៍ នៃការធានារ៉ាប់រង តួនាទី និងភារកិច្ចរបស់និយ័តករធានារ៉ាប់រងកម្ពុជា៕
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក