Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌ​ច្បារអំពៅ ចុះ​បញ្ជាកម្លាំង​ដោយផ្ទាល់ ក្រោយ​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ មានការ​កកស្ទះ​ខ្លាំង​

បានផុស

នៅ

​បន្ទាប់ពី​ស្ថានភាព​ចរាចរណ៍​ផ្លូវជាតិ​លេខ​១ ( ចំណុច​ត្រើយ​ខាងកើត​គល់​ស្ពាន​ព្រះមុន្នីវង្ស ) ត្រូវ​បាន​កកកុញ​ស្ទះ​ណែនណាន់តាន់តាប់ ​នៅព្រឹក​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​វត្តមាន​របស់​លោក​ ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ បាន​ចុះ​ដោយផ្ទាល់​ដល់ទី​តាំង​កក​ស្ទះ ដើម្បី​បញ្ជាដល់​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​នគរ​បាល​ចរាចរណ៍ ក្នុង​ការ​ឈរ​សម្រួល និង​រំដោះ​ការ​កកកុញ​ស្ទះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការកកស្ទះ​ខាងលើ គឺមាន​ចម្ងាយ​ប្រមាណ ៣​គីឡូម៉ែត្រ គិត​ចាប់ពី​បុរី​ប៉េង​ហួត​បឹង​ស្នោរ ដល់​ចំណុច​គល់ស្ពាន​ព្រះមុន្នីវង្ស​ចាស់​ថ្មី នៃ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ។

​លោក​ ចេង មុនី​រ៉ា ឲ្យ​ដឹងថា មូលហេតុ នៃ​ការកកស្ទះ គឺ​ដោយសារ​ក្រុមការងារ​ជំនាញ បាន​នឹង​កំពុង​ជួសជុល​បង្កាន់ដៃស្ពាន និង​កន្លែង​ថ្មើរជើង នៃ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់ ដែល​បាន​ខូចខាត ដោយ​ការជួសជុល​នោះ គឺ​ត្រូវ​ជួសជុល​ប្រវែង​៣​ម៉ែត្រ​សងខាង ប៉ុន្តែ​ជួសជុល​ត្រូវ​ជួសជុល​ម្តង​ម្ខាង។ ដែល​កត្តា​នេះ​ហើយ​ធ្វើ​ស្ថានភាព​ចរាចរណ៍​នៅ​លើ​ស្ពាន​ហាក់​មាន​ភាព​ចង្អៀត ទើប​បង្ក​ឲ្យមាន​ជាការ​កកស្ទះ នៅ​បែក​ខាង​ច្បារអំពៅ។ ទន្ទឹម​នឹង​ការជួសជុល​នោះ លោក​អភិបាលខណ្ឌ​ក៏បាន​ដាក់​កម្លាំង​នគរបាល និង​កម្លាំង​សណ្តាប់ធ្នាប់​សង្កាត់​ខណ្ឌ​ជាច្រើន​នាក់ ក្នុងការ​ចុះជួយ​សម្រួល ដល់​ការកកស្ទះ​ជាប្រចាំ​ ផងដែរ នៅ​តាម​បណ្តា​គោលដៅ​សំខាន់ៗ ពិសេស​ចំណុច​ស្តុ​ប​ផ្សារ​ច្បារអំពៅ និង​នៅ​លើ​ស្ពាន​ព្រះមុន្នីវង្ស​ចាស់​ជាដើម ។

​គួរ​បញ្ជាក់​ថា នាពេល​បច្ចុប្បន្ននេះ ប្រទេស​កំពុង​ស្ថិតក្នុង​ការអភិវឌ្ឍន៍​កាន់តែ​ជឿនលឿន​ទៅមុខ ធ្វើឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ក្នុង​ប្រទេស​មានការ​រីក​លូតលាស់ ពិសេស​នោះ​កំណើន​យានយន្ត និង​យាន្ត​ជំនិះ ក៏​មាន​ការ​លក់​កើនឡើង​យ៉ាង​សន្ធប់ ស្រប​នឹង​កំណើន ប្រជាជន​បច្ចុប្បន្ន​ក៏​ច្រើន​ផងដែរ ។ កត្តា នៃ​ការកើន​ឡើង នៃ​ចំនួន​ប្រជាជន និង​យានយន្ត ឬ​យានជំនិះ​នេះហើយ ក៏​ជា​ផ្នែក​មួយ​តូច ដែល​បង្ក​ឲ្យ​មាន​នូវ​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​ ផងដែរ ពិសេស​នោះ គឺ​ការ​កកកុញ​ស្ទះ​នៅ​ពេល​ព្រឹក​ឡើង​ម៉ោង​៧ និង​ល្ងាច​ម៉ោង​៥ ដែល​ជា​វេលា​ដែល​បងប្អូន​ពលរដ្ឋ​ចេញទៅ ឬ​មកពី ធ្វើ​ការងារ ទៅ​រក​ស៊ី ទៅ​រៀន​ទៅ​សូត្រ ជាដើម ។

​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដោយ​បើកបរ​ចេះ​គោរព​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មិន​បំពាន​គ្នា គោរព​ភ្លើងស្តុប និង​ពាក់មួក​សុវត្ថិភាព និង​បំពាក់​កញ្ចក់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច ដើម្បី​អាយុជីវិត​អ្នក និង​អាយុជីវិត​អ្នកដំណើរ​ដទៃ​ទៀត៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម