Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត ៖ ដីធ្លីមិនបាន​ប្រើ​ប្រាស់​ក្រោម៥ហិកតា នឹងមិន​ជាប់ពន្ធនោះឡើយ​​

បានផុស

នៅ

ដីដែលជាកម្មវិត្ថុមិនបានប្រើប្រាស់ ត្រូវតែកាត់ចេញ ៥ហិកតា ក្នុងមួយកន្លែង មានន័យថា ដីដែលមានទំហំក្រោម ៥ហិកតា លែងជាប់ពន្ធដីដែលមិនបានប្រើប្រាស់ទៀតហើយ។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន ម៉ាណែត។ «កិច្ចការងារនេះពីដើមធ្លាប់កាត់១២០០ការ៉េ គិតថា ជាលំនៅដ្ឋាន ក្រោយមកលុប១២០០ការ៉េ យើងគិត ១០០លាន តែឥលូវយើងគិតកុំឱ្យពិបាក គឺ៥ហិចតាចុះ លែងគិតដីមិនប្រើប្រាស់ទៀតទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន ម៉ាណែត បានបន្តថា គោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងណា ដើម្បីកុំឱ្យទិញដីទុកចោលធំពេក។

បើតាមសម្តេច ហ៊ុន ម៉ាណែត ការកំណត់យកពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺមានគោលបំណងចំនួនបួន រួមមាន ទី១ ជាឧបរណ៍ទប់ស្កាត់ការទិញដីធំៗរាប់សិបហិកតាទុកចោលមិនប្រើប្រាស់ សម្រាប់លក់ដំឡើងថ្លៃកេងចំណេញ ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដី,ទី២ ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ, ទី៣ បង្កើតសកម្មភាពសេដ្ឋកិច្ច និងទី៤ ការប្រមូលចំណូលជាគុណប្រយោជន៍ដល់ថវិការាជរដ្ឋាភិបាលក្រោមជាតិ។

ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី ១៩ សម្តេចនាយករដ្ឋមន្រ្តី បានលើកឡើងថា ចំពោះដីទំហំ​លើស៥ហិច អាចរួចពន្ធទៅបាន ក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាព​សេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ដីដែលជាកម្ម​សិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋ, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួល​សម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា ឬដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់​សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។
សម្តេចបានសង្កត់ធ្ងន់ថា សម្រាប់ពន្ធលើដីធ្លីមិន​ប្រើ​ប្រាស់ស្រប​តាមគោលការណ៍​ខាងលើ ​នឹងចាប់ផ្តើមអនុវត្ត ចាប់ពីដើម​ឆ្នាំ២០២៥តទៅ ពោលគឺក្នុងរយៈពេល១៣ខែជាអន្តរកាលជាពិសេសសម្រាប់អ្នក​ដែលមាន​ដីធំ លើសពី​៥ហិចតា ​ដើម្បីធ្វើការកែ​ប្រែដីធ្លីរបស់ខ្លួន៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

ហាងឆេងមាសបានហក់ឡើងជាងថ្មី ក្រោយការឡើង​កាន់តំណែង​របស់​លោក ដូណាល់ ត្រាំ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានជាតិ៩ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ

ព័ត៌មានជាតិ១២ នាទីutes មុន

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ប្រកាសចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិចក្នុងខេត្ត៤នៃភូមិភាគឦសាន្ត

ព័ត៌មានជាតិ១៥ នាទីutes មុន

លោក ជួន ណារិន្ទ ត្រៀមកម្លាំងនគរបាល រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង ទប់ស្កាត់អគ្គិភ័យ នៅបុណ្យចូលឆ្នាំចិនខាងមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម