ព័ត៌មានជាតិ
បំណាច់ឆ្នាំ ២០២៤ ប្រមុខរដ្ឋាភិបាលឲ្យបញ្ចប់ការអភិវឌ្ឍមុខងារចុះបញ្ជីសហគ្រាសតាមថ្នាលបច្ចេកវិទ្យាឲ្យបានពេញលេញ
ប្រមុខរដ្ឋាភិបាលបានណែនាំឲ្យបញ្ចប់ការអភិវឌ្ឍមុខងារធ្វើបច្ចុប្បន្នកម្មព័ត៌មានក្រុមហ៊ុន-សហគ្រាសទាំងចាស់និងថ្មីនៅលើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យា ដើម្បីឈានទៅសម្រេចឱ្យបានពេញលេញមុនខែ វិច្ឆិកា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនដែលរៀបចំឡើងកាលពីម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យដឹងថា ក្រៅពីបន្តជំរុញអភិវឌ្ឍមុខងារធ្វើបច្ចុប្បន្នកម្មចុះបញ្ជីសហគ្រាសអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន សម្តេចបានឲ្យដាក់បញ្ចូលបន្ថែមទៀតនូវសេវាសាធារណៈគន្លឹះរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចក៏ដូចជាសេវាសាធារណៈណា ដែលប្រជាពលរដ្ឋត្រូវការចាំបាច់បំផុតឬជាញឹកញាប់បំផុត មកក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្នុងក្របខណ្ឌនៃការផ្លាស់ប្តូរទិន្នន័យរួមរបស់រាជរដ្ឋភិបាលតាមរយៈថ្នាល CamDx ឱ្យសម្រេចបានមុនដំណាច់ឆ្នាំ ២០២៤។

សម្តេចធិបតីនាយករដ្ឋមន្រ្តីឲ្យបញ្ចប់ការបញ្ចូលសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នដែលបានប្រកាសចូលរួមនៅក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) នៅក្នុងដំណាក់កាលទី ៣ កាលពីខែ មិថុនា ឆ្នាំ ២០២៣ កន្លងទៅ ដែលរួមមានក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងយុត្តិធម៌ និង ធនាគារជាតិនៃកម្ពុជា ព្រមទាំងបញ្ចូលសេវាសាធារណៈ ឬ ប្រព័ន្ធរបស់ក្រសួង-ស្ថាប័នចំនួន ៣ បន្ថែមទៀត ដែលទើបស្នើដាក់បញ្ចូលមកក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក្រោយការប្រកាសដំណាក់កាលទី ៣ រួមមាន ៖ សេវាផ្តល់ការពិនិត្យព័ត៌មានសុរិយោដីតាមប្រព័ន្ធ អេឡិចត្រូនិក របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, សេវាផ្តល់បណ្ណសារព័ត៌មាន (ជារូបវន្តបុគ្គល) របស់ក្រសួងព័ត៌មាន, និង ប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការស៊ីវិល របស់ក្រសួងមុខងារសាធារណៈ។
រាជរដ្ឋាភិបាល ផ្តល់អាទិភាពខ្ពស់ដល់ការជំរុញការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម ឱ្យក្លាយទៅជាឆ្អឹងខ្នងដ៏ រឹងមាំនៃសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវវិធានការគាំទ្រ និងលើកទឹកចិត្តជា ច្រើន ក្នុងយន្តការផ្សេងៗ ដូចជា ៖ ការបង្កើតធនាគារសហគ្រាសធុនតូច និង មធ្យម កម្ពុជា (SME Bank), សហគ្រិនខ្មែរ, មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ», មូលនិធិ អភិវឌ្ឍន៍ជំនាញជាដើម។
បន្ថែមពីនេះសម្តេចធិបតី នាយករដ្ឋមន្រ្តីបានណែនាំឲ្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដែលបានសហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ពិនិត្យឡើងវិញរួចរាល់កម្រងសេវាសាធារណៈទាំងអស់របស់ក្រសួង ដោយបានពន្យារសុពលភាព និងកាត់បន្ថយរយៈពេលផ្តល់ និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាបណ្ណផ្សេងៗ ក្នុងគោល ដៅបន្តគាំទ្រដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ, តូច និង មធ្យម ជាពិសេស សហគ្រាសកម្មន្តសាល៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ