ព័ត៌មានជាតិ
បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព គ្រាន់តែបង់វិភាគទានត្រឹមតែ ១៥,៦០០រៀលប៉ុណ្ណោះ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦ភាគរយ នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០រៀលប៉ុណ្ណោះ។ បុគ្គលស្វ័យនិយោជន៍ សំដៅដល់បុគ្គលដែលប្រកបការងារ ឬមុខរបរ រកប្រាក់ចំណូលដោយខ្លួនឯង មិនមានពាក់ព័ន្ធប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្ដល់ដោយនិយោជក ឬក៏រដ្ឋ តាមកិច្ចសន្យាការងារ។

ការឲ្យដឹងនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ដែលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ មានវិសាលភាពអនុវត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស រួមមាន៖ ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក ដើម្បីឲ្យប្រជាពលរដ្ឋដែលជាបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុក ប.ស.ស គឺកូនក្រោមអាយុ ១៨ឆ្នាំ ប្ដី ឬប្រពន្ធ ដែលមានអាយុ ៦០ឆ្នាំចុះ អាចបង់វិភាគទាន ប.ស.ស ផ្នែកទាំសុខភាពបាន។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការពង្រីកវិសាលភាពនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការ និងសេចក្ដីប្រាថ្នា ចំពោះការចង់ក្លាយជាសមាជិក ប.ស.ស ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសបុគ្គលស្វ័យនិយោជន៍ ព្រមទាំងពីសមាជិក ប.ស.ស ដែលប្រាថ្នាចង់បានការថែទាំសុខភាព ដល់សមាជិកគ្រួសាររបស់ខ្លួនផង ខណៈបច្ចុប្បន្ន ប.ស.ស បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជន និងកម្មករ-នយោជិត ដោយបានជួយកាត់បន្ថយបន្ទុកចំណាយ និងពង្រឹងស្ថិរភាព ព្រមទាំងការព្យាករណ៍នៃចំណូល និងធ្វើឲ្យប្រសើរឡើងនៃសុខភាពរបស់ពួកគាត់។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា «ដូចដែលឯកឧត្ដម ហេង សួរ បានបញ្ជាក់តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក ប.ស.ស រួមមាន៖ ប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់វិភាគទានត្រឹមតែ ២,៦ភាគរយ នៃប្រាក់ចំណូលជាប់វិភាគទាន ៦០ម៉ឺនរៀល ដែលស្មើនឹង ១៥,៦០០ប៉ុណ្ណោះ»។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមទៀតថា ការចូលរួមជាសមាជិករបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ទំាងរបបវិភាគទានកាតព្វកិច្ច និងរបបវិភាគទានដោយស្ម័គ្រចិត្ត អនុញ្ញាតឲ្យកម្មករ-និយោជិត ទទួលបានអត្ថប្រយោជន៍ជាច្រើន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ