ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ណែនាំឱ្យបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍នៅក្នុងតំបន់ក្បែររោងចក្រ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យក្រសួងការងារ និងក្រសួងពាក់ព័ន្ធដទៃទៀតរៀបចំបង្កើតនូវទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រនៅទូទាំងប្រទេស។ សម្រាប់សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ការទារកដ្ឋាន និងមត្តេយ្យសហគមន៍នេះ គឺផ្តល់សារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋ ជាពិសេស កម្មករ និយោជិត ក្នុងការថែទាំសុខភាពកូនៗរបស់ពួកគេ និងទទួលបានការបណ្តុះបណ្តាលថ្នាក់មត្តេយ្យដែលស្ថិតក្បែរផ្ទះរបស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះនៅក្នងពិធីប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” និង “កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ” សណ្ឋាគារ សុខា នៅព្រឹកថ្ងៃអង្គារ នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចបានណែនាំបែបនេះដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រោះវានឹងផ្តល់នូវមូលដ្ឋានសុខភាពល្អ និងមូលដ្ឋាននៃការអប់រំដល់ក្មេងៗតាំងតូចទៅតែម្តង។
បើតាមសម្តេច នាយករដ្ឋមន្រ្តី គឺបញ្ហាសុខភាពនេះ ត្រូវគិតគូរតាំងពីដើមទីទៅ ពោល គឺតាំងពីមុនកើត និងក្រោយកើត ដើម្បីធានាថា កុមារកម្ពុជា មានសុខភាពល្អ។ សម្តេចធិបតី បានអះអាងថា នៅពេលមានទារកដ្ឋាន គឺទារកដ្ឋាននេះ នឹងរួមចំណែកយ៉ាងខ្លាំងទាំងលើបញ្ហាសុខភាព ក៏ដូចជា បញ្ហាហូបចុក ហើយពិសេសនេះ គឺទារកដ្ឋាន នឹងផ្តល់នូវអាហារូបត្ថម្ភផ្សេងៗទៀតដល់ទារកដែលទើបនឹងកើត។

ដោយឡែក សម្រាប់ការអប់រំវិញ សម្តេចធិបតី បានយល់ស្របនឹងការអះអាងរបស់លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដែលថា នៅពេលដែលកុមារបានឆ្លងកាត់មត្តេយ្យសិក្សាមុន គឺពួកគេនឹងឆាប់យល់ និងឆាប់ចាប់បាននៅពេលឈានចូលទៅសិក្សានៅកម្រិតផ្សេងៗទៀត។ នេះ គឺអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា មត្តេយ្យសហគមន៍នៅតាមតំបន់ដែលស្ថិតក្បែររោងចក្រ គឺជារឿងសំខាន់៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ