Connect with us

ព័ត៌មានជាតិ

ឆ្លើយតប​កង្វល់​ពី​វិស័យ​ឯកជន ​​ការ​ចេញ​ច្បាប់​​​បទដ្ឋានគតិយុត្តថ្មីត្រូវ​មានការ​ពិគ្រោះ​យោបល់ ត្រូវ​ទុក​ពេល​អនុវត្ត​យ៉ាង​តិច ៦ ខែ

បានផុស

នៅ

ក្នុងវេទិកា​រាជរដ្ឋាភិបាល និង​វិស័យឯកជន​រៀបចំ​ឡើង​កាលពី​ម្សិលមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា ដាក់ចេញ​ជាគោលការណ៍រួម ក្នុងន័យ​ធានា​តម្លាភាព និង​ប្រសិទ្ធភាព​នៃការរៀបចំនិងការអនុវត្តបទដ្ឋាន​គតិយុត្ត​។

ក្នុង​វេទិការ​ជំនួប​រដ្ឋាភិបាល​និង​វិស័យ​ឯកជន តំណាង​ផ្នែក​វិស័យឯកជន​បាន​លើក​ឡើង​អំពី​ការរៀបចំ​បទដ្ឋានគតិយុត្តច្រើន ដោយ​បទដ្ឋាន​គតិយុត្តខ្លះ​មាន​ភាព​ត្រួតស៊ីគ្នានិង​មិន​ទាន់​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្នែក​វិស័យ​ឯកជនបាន​លើក​ឡើង​បន្ត​ថា​ ការតាក់តែង​បទដ្ឋានគតិយុត្តទៀតសោត ក៏​មិនសូវ​បានពិគ្រោះយោបល់​ជាមួយ​វិស័យឯកជន ហើយ​ការដាក់ឱ្យអនុវត្តតែងធ្វើឡើង​ភ្លាមៗដោយ​មិនមានការ​ផ្សព្វផ្សាយឱ្យ​បាន​ទូលំទូលាយ និងមិនទុកពេលគ្រប់គ្រាន់ ដើម្បីឱ្យវិស័យឯកជនអាចសម្រប​ខ្លួន​និងរៀបចំផែនកា​រអាជីវកម្មបានទាន់ពេល។

ឆ្លើយតប​ការ​លើកឡើង​នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី​បាន​ប្រកាស​​ដាក់​ចេញ​ជា​គោលការណ៍​រួម​ដោយ​ណែនាំ​ឲ្យ​គ្រប់ក្រសួង-ស្ថាប័ន រាល់ការតាក់តែងបទដ្ឋានគតិយុត្តដែលមានការពាក់ព័ន្ធកិច្ចប្រតិបត្តិការរបស់សហគ្រាសអាជីវកម្មនៃវិស័យឯកជននៅគ្រប់ក្រសួង-ស្ថាប័ន ត្រូវមានការពិគ្រោះយោបល់ជាមួយវិស័យឯកជនពាក់ព័ន្ធ​សំខាន់ៗ។

ដោយឡែក​ការដាក់ឱ្យអនុវត្ត​ ក៏​ត្រូវមានការផ្សព្វផ្សាយឱ្យបាន​ទូលំទូលាយ និងត្រូវទុក​ពេល​អន្តរកាល ៦ ខែយ៉ាងតិច មុននឹងចាប់ផ្តើមអនុវត្ត។

ជុំវិញ​ការពិនិត្យលិខិតអនុញ្ញាត និងអាជ្ញាបណ្ណឡើងវិញ​ដែល​ខាង​វិស័យឯកជន​លើកឡើង​ថា សហគ្រាសក្នុងវិស័យនីមួយៗ ត្រូវស្នើសុំលិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណច្រើនពីក្រសួង-ស្ថាប័ន​ផ្សេងគ្នា ដែលលិខិតអនុញ្ញាត និង/ឬ អាជ្ញាបណ្ណ​មួយចំនួនហាក់ដូចជា​មិនចាំបាច់ ហើយ​មួយចំនួនទៀត​មានលក្ខណៈត្រួតស៊ីគ្នា ដើម្បីដោះស្រាយបញ្ហានេះ សម្ដេចធិបតី​បានប្រគល់​ភារកិច្ចជូន​គណៈកម្មាធិការគោល​នយោបាយ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​សម្របសម្រួល និងដឹកនាំ​គ្រប់​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការពិនិត្យ​ឡើងវិញនូវលិខិតអនុញ្ញាត និង អាជ្ញាបណ្ណ​ទាំងអស់​ក្នុងវិស័យនីមួយៗ ដោយចាប់ផ្តើម​ពីវិស័យទេសចរណ៍ និង​វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម ដើម្បីលុបចេញ ឬផ្គួបចូលគ្នា​នូវលិខិតអនុញ្ញាត និងអាជ្ញាបណ្ណ​ដែលត្រួតស៊ីគ្នា និងកែ​សម្រួល​នីតិវិធី និងថ្លៃសេវានៃលិខិតអនុញ្ញាត និងអាជ្ញាបណ្ណនីមួយៗឱ្យមានភាពច្បាស់លាស់ ពោលគឺធ្វើយ៉ាងណា​ធានាថា គ្មាននីតិវិធីមួយណាដែលបង្កការលំបាក​និង​ដែលមិនចាំបាច់ដល់​ប្រជា​ពលរដ្ឋ​ឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន ប្រកាសបន្តធ្វើបុណ្យកោងកាងសន្តិភាពរៀងរាល់ឆ្នាំ ដើម្បីរក្សាព្រៃកោងកាង និងបរិស្ថានកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

តើបាតុកម្មដែលរៀបចំដោយពលករមួយក្ដាប់តូចនៅកូរ៉េ អាចតំណាងឱ្យពលរដ្ឋខ្មែរនៅកូរ៉េដែរឬទេ?

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

Sokha Hotels

ព័ត៌មានពេញនិយម