Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នឹងបញ្ចប់នៅថ្ងៃស្អែក

បានផុស

នៅ

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ វិច្ឆិកា​នេះ​ថា ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប នៅ​មណ្ឌល​កំណែ​ចំនួន ១០ គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បន្ទាប់មក ត្រូវ​ដំណើរការ​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ។

លោកស្រី​បាន​បន្ត​ថា ក្រសួង បាន​ចាប់ផ្តើម​ដំណើរការ​ធ្វើ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​ចាប់ពី​ថ្ងៃ​ទី ៩ រហូត​ដល់​ថ្ងៃ​ទី ១៥ វិច្ឆិកា និង​ដំណើរការ​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ពិន្ទុ​ចាប់​ពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២៦ វិច្ឆិកា រហូតដល់​ប្រកាស​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា សម្រាប់​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃ​ទី ២៨ សម្រាប់​ខេត្ត​ផ្សេងៗ ព្រមទាំង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ក្រសួង។

លោកស្រី​បាន​បន្ត​ទៀត​ថា ក្រសួង​បាន​យក​មណ្ឌល​កំណែ​ចំនួន ១០ នៅ​រាជធានី​ភ្នំពេញ​សម្រាប់​កែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​ដោយ​បែងចែក​ទៅតាម​មុខវិជ្ជា​នីមួយៗ​។ ក្នុង​នោះ មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ​កែ​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ មណ្ឌល​កំណែ​វិទ្យាល័យ​បាក់ទូក​ កែ​មុខវិជ្ជា​គណិតវិទ្យា មណ្ឌល​កំណែ​វិទ្យាល័យ​ហ៊ុនសែន​ប៊ុនរ៉ានី​វត្តភ្នំ កែ​មុខវិជ្ជា​ប្រវត្តិវិទ្យា មណ្ឌល​កំណែ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក​ កែ​មុខវិជ្ជា​ភាសាបរទេស មណ្ឌល​កំណែ​អនុវិទ្យាល័យ​ចតុមុខ​ កែ​មុខវិជ្ជា​រូបវិទ្យា មណ្ឌល​កំណែ​វិទ្យាល័យ​ជាស៊ីម​បឹង​កេងកង​ កែ​មុខវិជ្ជា​គីមីវិទ្យា មណ្ឌល​កំណែ​វិទ្យាល័យ​បឹង​ត្របែក​ កែ​មុខវិជ្ជា​ជីវវិទ្យា មណ្ឌល​កំណែ​វិទ្យាល័យ​ព្រះ​យុគន្ធរ​ កែ​មុខវិជ្ជា​ភូមិវិទ្យា មណ្ឌល​កំណែ​បឋម​សិក្សា​សន្ធរម៉ុក​ កែ​មុខវិជ្ជា​សីលធម៌​-​ពលរដ្ឋ​វិជ្ជា និង​មណ្ឌល​កំណែ​វិទ្យាល័យ​ទួល​ទំពូង​ កែ​មុខវិជ្ជា​ផែនដី​ និង​បរិស្ថានវិទ្យា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្ថែម​ថា ក្នុង​ដំណើរការ​កំណែ​សន្លឹក​កិច្ចការ​ប្រឡង និង​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ ត្រូវ​បាន​ធានា​យុត្តិធម៌ តម្លាភាព និង​សុក្រឹតភាព ហើយ​លទ្ធផល​អាច​ទទួល​យក​បាន​ទាំងអស់​គ្នា​តាមរយៈ​យន្តការ​កាត់​រាល់​ក្បាល​សន្លឹក​កិច្ចការ​ដោយ​ចុះ​លេខ​សម្ងាត់​លើ​សន្លឹក​កិច្ចការ ហើយ​ការ​បែង​ចែក​សន្លឹក​កិច្ចការ​ដល់​អ្នក​កែ​ដោយ​ឆ្លងកាត់​ដំណើរការ​ពីរ​ផ្សេងគ្នា។ បន្ទាប់ពី​ចុះ​លេខ​សម្ងាត់​លើ​សន្លឹក​កិច្ចការ​រួច យើង​បញ្ជូន​សន្លឹក​កិច្ចការ​ទៅកាន់​ក្រុម​បែងចែក​សន្លឹក​កិច្ចការ ហើយ​ក្រុម​បែងចែក​សន្លឹក​កិច្ចការ​នឹង​បន្ត​បែងចែក​ទៅកាន់​ក្រុម​កំណែ​នីមួយៗ​។ ដូច្នេះ​ក្រុម​កំណែ​គ្មាន​សិទ្ធិ​ជម្រើស​រើស​ដុំ​កំណែ​ដែល​ខ្លួន​ត្រូវការ​ឡើយ​។ នេះ​ជា​ការ​រក្សា​ការសម្ងាត់ ក៏ដូចជា​ដំណើរការ ​នៃ​ការ​កែ​សន្លឹក​កិច្ចការ​ប្រឡង​របស់​សិស្ស។

លោកស្រី​បន្ថែម​ទៀត​ថា «​ដើម្បី​ធានា​សុក្រឹតភាព ​នៃ​ការ​កែ​សន្លឹក​កិច្ចការ​ប្រឡង យើង​មាន​យន្តការ​ពីរ គឺ ទី​១.យើង​មាន​អ្នក​កែ​ពីរ​នាក់​លើ​សន្លឹក​កិច្ចការ​តែមួយ និង​ទី​២.ការ​បញ្ចូល​ពិន្ទុ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ត្រូវ​បាន​ធានា​ត្រឹមត្រូវ​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​អនុ​គណៈកម្មការ​ផ្ទៀងផ្ទាត់​ពិន្ទុ​លើ​សន្លឹក​កិច្ចការ​ជាមួយ​នឹង​ពិន្ទុ​ដែល​បាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​»។

គួរ​ជម្រាប​ថា ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៦ វិច្ឆិកា ​២០២៣​ បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី ​៦​ និង​ទី ​៧​ ខែ​វិច្ឆិកា ​ឆ្នាំ ២០២៣ ដែល​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ ស្រី​ ៧៣.២៧៨​ នាក់ ចែក​ជា ២២៧​ មណ្ឌល​ប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មាន​បេក្ខជន​អវត្តមាន​សរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ​ស្មើនឹង ១,៦៩ ភាគរយ នៃ​បេក្ខជន​ចុះឈ្មោះ​សរុប​(​ក្នុង​នោះ​បេក្ខជនស្វៃរិន​អវត្តមាន​ចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់​)។

បេក្ខជន​មាន​បញ្ហា​សុខភាព ៨៥ ករណី ក្នុង​នោះ​បេក្ខជន​មាន​បញ្ហា​សុខភាព​ និង​មិន​អាច​បន្ត​ការ​ប្រឡង​បាន​ចំនួន ៥ ករណី ក្រៅពី​នេះ​បេក្ខជន​ដែល​មាន​បញ្ហា​សុខភាព​ទាំងអស់​បាន​បន្ត​ការ​ប្រឡង​ជា​ធម្មតា​បន្ទាប់ពី​អាការ​បាន​ធូរស្រាល ​និង​ក្រោម​ការ​យកចិត្តទុកដាក់​មើលថែ​ពី​ក្រុម​គ្រូពេទ្យ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ វិនាទី មុន

ភោជនីយដ្ឋានមកពីកម្ពុជា ធ្វើ​កិច្ចសហការឆ្លង​ដែន​ បង្កើតបទពិសោធន៍​ធ្វើម្ហូបដ៏អស្ចារ្យនៅ​តៃវ៉ាន់

ព័ត៌មានជាតិ៧ នាទីutes មុន

ការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវា​ងកម្ពុជា-ជប៉ុននឹង​ដំណើការ​ក្នុងឆមាសទី១ ឆ្នាំនេះ

កីឡា៨ នាទីutes មុន

អ្នក​លេង​គុន​ខ្មែរ​ រិទ្ធី បូរិន​ ត្រឹម​ជា​កីឡាក​​ថ្នាល​នោះ​ទេ​ ប៉ុន្តែ​តម្លៃ​ខ្លួន​ប្រកួត​មិន​ធម្មតា​

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ហ្សេលេនស្គី បង្ហាញសេចក្តីប្រកាសគ្រីមៀឆ្នាំ២០១៨ ដើម្បីឲ្យ ត្រាំ ភ្លឺភ្នែក

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ស្លាប់​​ហោចណាស់ ៤៤​នាក់ ក្រោយ​អ៊ីស្រាអែល​ផ្លោង​គ្រាប់​ដាក់​ហ្គាហ្សា

ព័ត៌មានជាតិ១៩ ម៉ោង មុន

សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្មេងស្រីអាយុ៤ឆ្នាំលក់ផ្កា៖ សម្ដេចតេជោ ស្នើកុំវែកញែករឿងកេងប្រវ័ញ្ចពលកម្មកុមារ មុនរឿងក្រពះ និងបញ្ហាគ្រួសារ

សន្តិសុខសង្គម១៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកម៉ាស៊ីនត្រជាក់នៅខណ្ឌច្បារអំពៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ប៉ូឡូញ ចល័តយន្តហោះចម្បាំងយ៉ាងបន្ទាន់បំផុត ក្រោយរុស្ស៊ី វាយអ៊ុយក្រែន កៀកព្រំដែនខ្លួន

ជីវិតកម្សាន្ដ២២ ម៉ោង មុន

លោក ទីវ តារារិទ្ធ ត្រូវបង្ខំចិត្តវិលមកកម្ពុជាវិញភ្លាមៗ ព្រោះតែលក្ខខណ្ឌតម្រូវស្នើសុំ Visa

Sokha Hotels

ព័ត៌មានពេញនិយម