Connect with us

ព័ត៌មានជាតិ

​សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឪពុក-ម្ដាយ និងអាណាព្យាបាល ជួយជំរុញសមាជិកគ្រួសារ ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ឪពុក-ម្ដាយ អាណាព្យាបាល ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឲ្យបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីទទួលបានជំនាញមួយពិតប្រាកដ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវនេះ បានធ្វើឡើងក្នុងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នាព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធទាំងអស់ ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ អំពីឱកាសបណ្ដុះបណ្ដាល និងការចុះឈ្មោះរៀន នៃកម្មវិធីនេះ។

ម្យ៉ាងទៀត ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបណ្ដុះបណ្ដាលដល់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ឲ្យចេះប្រើប្រាស់កម្មវិធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្ដុះបណ្ដាលនេះ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវសហការជាមួយវិស័យឯកជន ដើម្បីផ្ដល់ឱកាសដល់រោងចក្រ-សហគ្រាស ឬក្រុមហ៊ុន ដែលមានតម្រូវការចាំបាច់ ក្នុងការបណ្ដុះបណ្ដាលកម្មករ-និយោជិតរបស់ខ្លួនក្នុងចំនួនច្រើន គឺអាចស្នើសុំប្រើប្រាស់អគាររបស់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងកម្មវិធីសិក្សាដោយឡែករបស់ខ្លួន បូករួមជាមួយស្ដង់ដា និងមេរៀនរបស់ក្រសួង ជាពិសេសពាក់ព័ន្ធនឹងជំនាញទន់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ឪពុក-ម្ដាយ អាណាព្យាបាល នៃគ្រួសារក្រីក្រ និងគ្រួសារ​ងាយរង ហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឲ្យបានចុះឈ្មោះចូលរួម មករៀនឲ្យបានទៀងទាត់ និងឲ្យចប់វគ្គបណ្ដុះបណ្ដាល ដើម្បីទទួលបានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ និងមុខរបរសមរម្យ និងមានស្ថិរភាពចំណូល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវគ្រប់គ្រងវត្តមានរបស់សិស្សឲ្យបានល្អ និងធានាបាននូវការប្រឡងបញ្ចប់វគ្គប្រកបដោយតម្លាភាព គុណភាព និងប្រសិទ្ធភាព។ «កិច្ចការងារនេះ ជាកិច្ចការសំខាន់ គឺគុណភាពនៃការបណ្ដុះបណ្ដាល កន្លងទៅយើងមានពេលខ្លះអត្រា នៃអ្នករៀនមិនចប់ច្រើន ការបោះបង់ច្រើន ហើយកិច្ចការងារនេះគឺមិនធ្វើឲ្យជោគជ័យនូវកម្មវិធីយើងទេ អញ្ចឹងគឺទាមទារនូវការខិតខំរបស់ក្រសួង-ស្ថាប័ន ប៉ុន្តែត្រូវមានការចូលរួមរបស់គ្រួសារ និងយុវជនយើងផ្ទាល់»។ នេះជាការលើកឡើងបន្ថែមទៀតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២១ នាទីutes មុន

ក្រុមហ៊ុនមូលបត្រចាប់ដៃជាមួយធនាគារ ផ្ដល់សេវាឥណទាន ទាក់ទាញវិនិយោគិនអន្តរជាតិ

ជីវិតកម្សាន្ដ២៦ នាទីutes មុន

TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅច្រកចេញចូលតែមួយ ដែលជាការសាកល្បងខេត្តចំនួន៤

រថយន្តក្រុង
ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះពិនិត្យរៀបចំចំណតរថយន្តក្រុងត្រៀមដឹកពលរដ្ឋឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំ

ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ១ ម៉ោង មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម