Connect with us

ព័ត៌មានជាតិ

រដ្ឋសភា នឹងប្រជុំពិភាក្សាអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី«ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២៤» នៅថ្ងៃទី ១៦ វិច្ឆិកា ខាងមុខ

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​វិមាន​រដ្ឋសភា ដើម្បី​ពិនិត្យ និង​អនុម័ត​របៀបវារៈ​មួយ​ចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​លទ្ធផល នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​អនុម័ត​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី ១ នីតិកាល​ទី ៧ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ខាង​មុខ ដោយ​មាន​របៀបវារៈ​ចំនួន ០៤ រួមមាន ៖ ១-ការ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាងច្បាប់​ស្ដីពី ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២២។ ២-ការ​ពិភាក្សា និង​អនុម័ត សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ ២០២៤។ ៣-ការ​ពិភាក្សា និង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល នៃ​អេមីរ៉ាតអារ៉ាប់រួម។ ៤-ការ​ពិភាក្សា និង​អនុម័ត​សេចក្ដី​ស្នើ​វិសោធនកម្ម​ប្រការ ៤ ថ្មី ប្រការ ៦ ថ្មី (ពីរ) និង​ប្រការ ២៩ ថ្មី បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ក៏បាន​ពិនិត្យ អនុម័ត លើ​គោលការណ៍ នៃ​ការ​ជ្រើសរើស​សមាសភាព ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដោយ រដ្ឋសភា នីតិកាល​ទី ៧ ដោយ​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្ដី​ប្រកាស​ជ្រើសរើស​បេក្ខជន​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត តាម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាត្រា ៥ និង​មាត្រា ៦ ហើយ​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​ពិនិត្យ សម្រេច និង​ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​នយោបាយ​ទាំងអស់ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម