ព័ត៌មានជាតិ
កម្ពុជាបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកដែលមានត្រីទឹកសាបធំបំផុត
កម្ពុជានៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ទទួលបានវិញ្ញាបនបត្រកំណត់ត្រាពិភពលោកស្ដីពីត្រីទឹកសាបធំបំផុត។
វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួន ២ ត្រូវផ្ដល់ជូនដល់កម្ពុជា នៅក្នុងកម្មវិធីសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពីស្ថានភាពត្រីបបែលយក្សទឹកសាបក្នុងតំបន់ទន្លេមេគង្គដែលរៀបចំដោយរដ្ឋបាលជលផលសហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញនាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣។
វិញ្ញាបនបត្រកំណត់ត្រាពិភពលោកចំនួនពីរដែលប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃនេះ រួមមាន៖ ត្រីទឹកសាបធំបំផុត (ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលអ្នកនេសាទចាប់បានដោយចៃដន្យនាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង) និងសំណាកត្រីបបបែលយក្សដែលធំបំផុតពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records)។

លោក ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិប្ដេជ្ញាចូលរួម អភិរក្សជលផល ជាពិសេសកាការពារ និងអភិវឌ្ឍធនធានជលផលនៅដងទន្លេមេគង្គក្នុងខេត្តក្រចេះ ស្ទឹងត្រែង ដែលជំរកសត្វផ្សោត និងជាកន្លែងរស់នៅរបស់ត្រីមេពូជន៍សំខាន់ៗ រួមទាំងប្រភេទត្រី ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីតាសក់ ជាដើម។
លោករដ្ឋលេខាធិការបានបន្តថា រដ្ឋបាលជលផលបានសហការជាមួយដៃគូអភិវឌ្ឍ ធ្វើការសិក្សាស្រាវជ្រាវ តាមដានការប្រែប្រួលធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីជលផល។

នៅក្នុងឆ្នាំ ២០២២ ត្រីបបែលយក្សទឹកសាបចំនួន ៣ ក្បាលត្រូវបានអ្នកនេសាទចាប់បានដោយចៃដន្យនៅឃុំកោះព្រះ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ត្រីបបែលយក្សទី១ ទម្ងន់ ១៨០ គីឡូក្រាម ទី ២ ទម្ងន់ ១៤៣ គីឡូក្រាម និងត្រីបបែលយក្សទី ៣ ទម្ងន់ ៣០០ គីឡូក្រាម។
ត្រីបបែលយក្សទី៣ ត្រូវបានជាប់នៅក្នុងកំណត់ត្រាពិភពលោកជាត្រីទឹកសាបធំបំផុតនៅលើពិភពលោក។ ត្រីបបែលយក្សនេះ ត្រូវបានអ្នកស្រាវជ្រាវប្រសិទ្ធនាមថា បរមី ព្រោះត្រីនេះបានលែងចូលនៅទន្លេមេគង្គវិញនៅថ្ងៃពេញបរមី៕





អត្ថបទ៖ ឡេង ដេត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ