Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព

បានផុស

នៅ

ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣នេះ បានចូលរួមកិច្ចប្រជុំ ស្ដីពី ការអប់រំសុខភាព លើកកម្ពស់សុខភាព នៅ មជ្ឃមណ្ឌលជាតិលើកកម្ពស់សុខភាព ក្រោមអធិបតីភាព វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម (ក.ជ.ថ.ស.ប)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលបំណងនៃកិច្ចប្រជុំនេះមានដូចជា៖

•  ពង្រឹងកិច្ចសម្របសម្រួល អំពីការងារអប់រំសុខភាព លើកកម្ពស់សុខភាពទាក់ទងនឹងជំងឺឆ្លង មិនឆ្លង សុខភាពមាតាទារក អាហាររូបត្ថម្ភ និងសុខភាពសាធារណផ្សេងទៀត ដើម្បី ពង្រឹងគុណភាពនៃការផលិតសម្ភារ ការអនុវត្តយុទ្ធនាការនានា ការអប់រំសុខភាព ការចែកចាយសម្ភារៈដែលបានផលិត (one stop service សម្រាប់ការពិនិត្យគុណភាព និង resource center for IEC/BCC) ។

•  រៀបចំផែនការសម្រាប់ការផលិត និងការអប់រំសុខភាព តាមតម្រូវការសុខភាព។

•  និង កំណត់យន្តការសហការគាំទ្រគ្នាដើម្បីជំរុញការងារអប់រំសុខភាព លើកកម្ពស់សុខភាព។

កិច្ចប្រជុំ មានសមាសភាពចំនួន ២៤ រូប មកពីបណ្ដានាយកដ្ឋានផ្សេងៗដូចជា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត រួមទាំងមជ្ឈមណ្ឌលជាតិនានា ដែលមានដូចជាមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម