ព័ត៌មានជាតិ
ពលរដ្ឋដែលរងការប៉ះពាល់ដោយសារទិញអចលនទ្រព្យអាចស្នើរៀបចំឥណទានឡើងវិញ
ប្រជាពលរដ្ឋដែលរងការប៉ះពាល់ពិតប្រាកដពាក់ព័ន្ធនឹងការទិញអចលទ្រព្យអាចដាក់ស្នើរៀបចំឥណទានឡើងវិញ បន្ទាប់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែតបានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឡើងវិញចំពោះអ្នកទិញដីធ្លីផ្ទះសម្បែងដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ឋកិច្ច។

កម្មវិធីរៀបចំឥណទានឡើងវិញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្លាប់អនុវត្តម្ដងរួចមកហើយអំឡុងពេលដែលកម្ពុជារងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ហើយបានចប់នៅដំណាច់ឆ្នាំ ២០២១។ កាលនោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំជូនអតិថិជនបានដោយមិនមានផលប៉ះពាល់អ្វីទៅលើប្រវត្តិអតិថិជននោះទេ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា រាជរដ្ឋាភិបាលបានប្រកាសអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ ហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញជូនដល់ប្រតិបត្តិករវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និងពិនិត្យមើលលទ្ធភាពវិស័យអចលនទ្រព្យ។

លោកថាក្នុងករណីនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំឥទានឡើងវិញបានជូនដល់ពលរដ្ឋដូចបរិបថកូវីដ១៩ដែរគឺរៀបចំបន្ធូរបន្ថយសម្រួលការបង់សងត្រឡប់ជូនពួកគាត់។
ដោយឡែកវិស័យផ្សេងទៀត បើពលរដ្ឋពិតជារងផលប៉ះពាល់មែន គាត់នៅតែស្នើសុំរៀបចំឥណទានឡើងវិញជាមួយគ្រឹះស្ថាន។
លោកបញ្ជាក់ថា៖«គាត់ត្រូវស្នើទៅគេប្រាប់គេថា គាត់រងផលប៉ះពាល់ ចំណូលគាត់ធ្លាក់ចុះគាត់មានលទ្ធភាពបង់ប៉ុណ្ណា ពីព្រោះការរៀបចំឥណទានឡើងវិញត្រូវធ្វើតាមលក្ខណ្ឌជាស្ដែងនីមួយៗ របស់អតិថិជន ដើម្បីឱ្យមានប្រសិទ្ធិភាព»។
អំឡុងពេលកូវីដ១៩ មានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាង ៣៧ ម៉ឺនគណនី បានស្នើរៀបចំឥទានឡើងវិញ ដែលមានទំហំទឹកប្រាក់ជាង ១ ពាន់ ៧០០ លានដុល្លារ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់