ព័ត៌មានជាតិ
លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រួមគ្នាសម្អាតទីធ្លាវត្តពោធិលង្កា ដែលបានបិទក្រោយមានជម្លោះ
លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិលង្កា រួមទាំងក្រុមកម្លាំងបរិស្ថានក្រុងសៀមរាបប្រមាណជាង ៥០នាក់ បានចូលរួមសម្អាតបរិស្ថានក្នុងទីធ្លាវត្តពោធិលង្កា (ពោធិ៍លើ) ដែលត្រូវបានបិទកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយមានជម្លោះរវាងព្រះសង្ឃ ដោយបានបែងចែកបក្ខពួកគ្នា។

ជាការសង្កេតឃើញ នៅក្នុងវត្តពោធិលង្កានេះ គឺពោរពេញទៅដោយសំរាមយ៉ាងច្រើន ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងអនាម័យយ៉ាងធ្ងន់ធ្ងរ ខណៈវត្តអារាមមួយនេះ ក៏ស្ថិតនៅចំកណ្ដាលបេះដូងក្រុងសៀមរាប ជាតំបន់ទេសចរណ៍ ដែលអាចធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ពីព្រោះបរិស្ថាននៅក្នុងវត្ត ពោរពេញទៅដោយកាកសំណល់យ៉ាងច្រើន ហើយមិនមានព្រះសង្ឃអង្គណាសម្អាតវត្តឡើយ។

ការបិទវត្តពោធិលង្កា (ពោធិ៍លើ) និងការបញ្ចប់តួនាទីព្រះគ្រូចៅអធិការ គ្រូសូធ្យស្ដាំ គ្រូសូធ្យឆ្វេង នាពេលនេះ គឺបន្ទាប់ពីកើតជម្លោះមិនចេះចប់នៅក្នុងវត្តនេះ ដែលមានទីតាំងស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប។ ក្រោយការបិទវត្តជាផ្លូវការនេះ បានធ្វើឱ្យភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា រួមទាំងក្មេងវត្តផង ដែលកំពុងគង់ និងស្នាក់នៅក្នុងវត្តពោធិលង្កាទាំងអស់ប្រមាណជិត ១៤០អង្គ/នាក់ ឱ្យទៅគង់ និងស្នាក់នៅជាបណ្ដោះអាសន្ននៅតាមវត្តផ្សេងៗចំនួន១០។
ករណីការរំសាយព្រះសង្ឃចេញពីវត្តពោធិលង្កានេះ ដោយហេតុថា ព្រះសង្ឃមួយចំនួនមិនបានគោរពប្រតិបត្តិតាមធម៌វិន័យព្រះពុទ្ធសាសនា ព្រមទាំងចែកបក្ខចែកពួកជាច្រើនក្រុម នៅក្នុងវត្តតែមួយនេះ។ ដូច្នេះហើយ សាលាអនុគណក្រុងសៀមរាប នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចបិទវត្តពោធិលង្កានេះ ដែលកើតមានជម្លោះរ៉ាំរ៉ៃយូរឆ្នាំមកហើយ ។ ព្រះបវរវិជ្ជា ទេព ភឿន ព្រះវិន័យធម៌ខេត្ត និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានថេរដីកាបញ្ជាក់ថា ការសម្រេចបិទវត្តពោធិលង្កាពេលនេះ ធ្វើឡើងតាមខ្លឹមសារនៃសេចក្តីសម្រេចរបស់គណៈសង្ឃនាយកនៃកម្ពុជា ដែលបានបញ្ចប់មុខតំណែងរបស់គណៈគ្រប់គ្រងវត្តនេះ បន្ទាប់ពីកើតមានភាពមិនប្រក្រតីក្នុងការគ្រប់គ្រងវត្ត។ បើតាមន្ត្រីសង្ឃអង្គនេះ បន្ទាប់ពីការសម្រេចនេះ គណៈសង្ឃខេត្ត-ក្រុង នឹងធ្វើការរៀបចំសណ្តាប់ធ្នាប់វត្តនេះឡើងវិញ ។

គួរជម្រាបថា សេចក្តីសម្រេចរបស់គណៈសង្ឃនាយក បានសម្រេចបញ្ចប់មុខតំណែងភិក្ខុ កែវ ខូយ ពីចៅអធិការវត្ត ភិក្ខុ ពេជ្រ ដេវីដ ពីគ្រូសូធ្យស្ដាំ ភិក្ខុ ស៊ីញ ស៊ីន ពីគ្រូសូធ្យឆ្វេង និងបញ្ចប់មុខតំណែងភិក្ខុ សេង សុខុម ពីវិន័យធរ។ ទន្ទឹមនេះ បើតាមសេចក្ដីជូនដំណឹងរបស់សាលាអនុគណក្រុងសៀមរាប មិនអនុញ្ញាតឱ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមួយមិនព្រមចាកចេញទៅតាមការជូនដំណឹងនេះ សាលាអនុគណក្រុងសហការជាមួយកម្លាំងមានសមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ។
ពាក់ព័ន្ធការឈានដល់ការបិទវត្តពោធិលង្កានេះ ត្រូវបានប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្ត សម្តែងនូវការសាទរយ៉ាងខ្លាំង ដោយពលរដ្ឋ រំពឹងថា ចំណាត់ការរបស់គណៈសង្ឃនាយក និងគណៈសង្ឃខេត្តនេះ នឹងប្រែក្លាយទីអារាមនេះ ឱ្យក្លាយជាទីកន្លែងគោរពសក្ការៈរបស់ពុទ្ធបរិស័ទឡើងវិញ៕
អត្ថបទ៖ គឿន វេត


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ