Connect with us

ព័ត៌មានជាតិ

ពិធីសម្ពោធស្ពាន​កោះពេជ្រ-កោះនរា ត្រូវប្ដូរពេលប្រារព្ធពីពេលព្រឹកមកធ្វើនៅពេលរសៀលវិញ

បានផុស

នៅ

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា ត្រូវបានប្រកាសថាប្ដូរពេលប្រារព្ធកម្មវិធីដែលត្រូវធ្វើនៅវេលាព្រឹកព្រលឹមថ្ងៃទី១៥ខែវិច្ឆិកា ទៅធ្វើនៅពេលរសៀលថ្ងៃដដែលវិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែងកាលពីវេលាម៉ោង៣៖០១ រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ក្រុមការងារព័ត៌មានរបស់សម្ដេចនាយករដ្ឋមន្ត្រីបានប្រកាសនៅលើបណ្ដាញសង្គមតេឡេក្រាមថា នៅវេលាពេលព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះពេជ្រ កោះនរា ។

យ៉ាងណាបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ ១០៤/២៣សជណ នៅព្រលប់ថ្ងៃទី១៤ ខែវិច្ឆិកា គឺមានខ្លឹមសារស្ដីពីការលើកពេលសម្ពោធឱ្យប្រើប្រាស់ស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា ដែលគ្រោងប្រារព្ធកម្មវិធីសម្ពោធនៅពេលព្រឹកថ្ងៃទី១៥ នៅប្រារព្ធកម្មវិធីសម្ពោធនៅពេលរសៀលវិញ។

យ៉ាងចំពោះការប្ដូរពេលប្រារព្ធកម្មវិធីនេះ សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ មិនបានទម្លាយអំពីមូលហេតុដែលនាំឱ្យមានការផ្លាស់ប្ដូរពេលវេលាប្រារព្ធកម្មវិធីនេះនោះទេ។

បើតាមសេចក្ដីជូនដំណឹងដដែល ក៏បានជូនដំណឹងស្ដីពីការផ្អាកការធ្វើដំណើរលើស្ពានបេតុងខ្សែកាបកោះពេជ្រ-កោះនរា និងជុំវិញទីតាំងប្រារព្ធជាបណ្ដោះអាសន្ន ចាប់ពីម៉ោង១០ ÷០០នាទីព្រឹក រហូតដល់ចប់កម្មវិធី។

ជាការកត់សម្គាល់ បើរាប់ចាប់តាំងពីការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នេះជាលើកទីមួយហើយដែលមានការផ្លាស់ប្ដូរពេលវេលាប្រារព្ធកម្មវិធីដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ភ្លាមៗបែបនេះ ៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម