ព័ត៌មានជាតិ
កម្ពុជា នាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ ៧,៤ពាន់លានដុល្លារ ១០ខែឆ្នាំ ២០២៣
គិតត្រឹមរយៈពេល ១០ខែ ឆ្នាំ ២០២៣ កម្ពុជា បាននាំចេញទំនិញទៅទីផ្សារអាមេរិក មានទឹកប្រាក់សរុបជាង ៧,៤៩ ពាន់លានដុល្លារ ថយចុះ ១,៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ សម្រេចបាន ៧,៦ពាន់លានដុល្លារអាមេរិក។ ដោយឡែកការនាំចូលមកវិញ មានចំនួនទឹកប្រាក់ជាង ២០០លានដុល្លារប៉ុណ្ណោះ។ នេះបើយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សហរដ្ឋអាមេរិក នៅតែឈរលេខរៀងទី១ ជាប្រទេសដែលកម្ពុជា បាននាំចេញទំនិញទៅច្រើនជាងគេ បន្ទាប់មកវៀតណាម ចិន និងជប៉ុន ជាដើម។
សម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររយៈពេល ១០ខែនេះ សម្រេចបាន ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ ២,៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួន ៧,៨ពាន់លានដុល្លារ។
ទំនិញសំខាន់ៗ ដែលកម្ពុជានាំទៅអាមេរិក មានដូចជា ជាសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង គ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី និងកង់ ខណៈទំនិញអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត ឧបករណ៍អេឡិចត្រូនិក គ្រឿងម៉ាស៊ីន ផលិតផលប្រើបច្ចេកវិទ្យាទំនើបៗ និងឱសថ ជាដើម។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនាពេលកន្លងមកថា ការនាំចេញទំនិញពីកម្ពុជា ទៅសហរដ្ឋអាមេរិក មានការធ្លាក់ចុះ ដោយសារ រងឥទ្ធិពលពីសង្រ្គាមអ៊ុយក្រែន រុស្ស៊ី រួមទាំងសង្រ្គាមហាម៉ាស់ អ៊ីស្រអែល ដែលនាំឱ្យកើតមានវិបត្តិសេដ្ឋកិច្ចជាសកល។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ចំពោះការនាំចេញទៅកាន់អាមេរិកអាចនឹងមានការកើនឬថយចុះបន្តទៀតនោះ គឺអាស្រ័យទៅលើវិបត្តិសេដ្ឋកិច្ចជាសកល ជាពិសេសការប្រែប្រួលសង្រ្គាមនៅលើពិភពលោក។
សូមបញ្ជាក់ថា ក្នុងឆ្នាំ ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជាង ៩,២៨១ ពាន់លានដុល្លារ កើនឡើង ១៨,៦ ភាគរយ បើធៀបឆ្នាំ ២០២១ ដែលមានចំនួន ៧,៨២៦ ពាន់លានដុល្លារ។ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ ៨,៩៦៩ ពាន់លានដុល្លារ កើនឡើង ១៩,៧ ភាគរយ និងនាំចូលមានចំនួនជាង ៣១២ លានដុល្លារ ធ្លាក់ចុះ ៧,១ ភាគរយ។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
សន្តិសុខសង្គម៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?