ព័ត៌មានជាតិ
EU និងអង្គការ FAO ធ្វើសិក្ខាសាលាកែលម្អផ្នែកជលផលជាមួយសាកលវិទ្យាល័យចំនួន៤
អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងរដ្ឋបាលជលផល (FiA) ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) កំពុងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការគាំទ្រលើការធ្វើឱ្យប្រសើរឡើងលើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រជលផល ជាមួយសាកលវិទ្យាល័យចំនួន៤ ដើម្បីកែលម្អផ្នែកអប់រំនៅកម្ពុជា។
សិក្ខាសាលាកំពុងធ្វើនៅខេត្តសៀមរាបចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា និងចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ សាកលវិទ្យាល័យចំនួន៤ ដែលទទួលបានការពិគ្រោះយោបល់នេះ មានសាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម និងសាកលវិទ្យាល័យក្រចេះ។
ការពិគ្រោះយោបល់ផ្នែកជលផលតាមរយៈសិក្សាសាលានេះ ធ្វើឡើងដើម្បីលើកកម្ពស់ការគ្រប់គ្រងជលផលក្នុងប្រទេស ដោយបង្កើតឱ្យមានជំនាញវិជ្ជាជីវៈសម្រាប់យុវវ័យដែលអាចដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យជលផល។ ក្នុងឱកាសនេះ ព្រឹទ្ធបុរស សាស្ត្រាចារ្យ អ្នកពាក់ព័ន្ធ បានធ្វើការវាយតម្លៃលម្អិតអំពីលទ្ធផលរំពឹងទុកនៃមេរៀនសម្រាប់មុខវិជ្ជាជលផល ដើម្បីស្របតាមតម្រូវការក្នុងវិស័យនេះ និងតម្រូវការឧស្សាហកម្ម។ សាស្ត្រាចារ្យ និងបុគ្គលិកគ្រប់គ្រងសាកលវិទ្យាល័យ ក៏មានឱកាសផ្តល់មតិកែលម្អ និងចែករំលែកបទពិសោធជាក់ស្តែងលើកម្មវិធីសិក្សា និងមេរៀនដែលមានស្រាប់ផងដែរ។
លោក Eric Baran អ្នកជំនាញស្រាវជ្រាវជលផលអន្តរជាតិនៃអង្គការ FAO កម្ពុជា បានលើកឡើងថា៖ “យើងកំពុងឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់មហាវិទ្យាល័យដែលបង្រៀនផ្នែកវិទ្យាសាស្ត្រជលផល ដើម្បីជួយពិនិត្យ និងធ្វើបច្ចុប្បន្នភាពផ្នែកវិទ្យាសាស្ត្រជលផល ដោយដាក់បញ្ចូលចំណេះដឹង និងបច្ចេកវិទ្យាបច្ចុប្បន្ន ព្រមទាំងសម្របខ្លួនទៅនឹងទីផ្សារក្នុងស្រុក តំបន់ និងអន្តរជាតិដែលកំពុងរីកចម្រើនក្នុងវិស័យជលផល”។
សិក្ខាសាលាផ្តួចផ្តើមដំបូងនេះ រៀបចំឡើងនៅខេត្តសៀមរាបដោយមានអ្នកចូលរួមចំនួន ៣០នាក់មកពីស្ថាប័ននានា រដ្ឋាភិបាល និងសាកលវិទ្យាល័យទាំង៤។ បន្ទាប់ពីធ្វើការពិគ្រោះយោបល់រួច កម្មវិធីសិក្សា និងមេរៀនសិក្សាពាក់ព័ន្ធនឹងត្រូវបានកែសម្រួល និងបញ្ចប់ មុនពេលដាក់ជូនទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអប់រំយុវជន និងកីឡា ដើម្បីអនុម័ត និងក្លាយជាបទដ្ឋានសម្រាប់ឆ្នាំខាងមុខ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ