Connect with us

ព័ត៌មានជាតិ

ភូមិតាដិបជាប់ជើងភ្នំបូកគោក្លាយជាតំបន់លម្ហែសម្រាប់ភ្ញៀវបរទេសដ៏ពេញនិយម

បានផុស

នៅ

នាថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរបានប្រាប់ឲ្យដឹងថា ភូមិតាដិប ជាភូមិមួយនៅជាយក្រុងកំពត បានប្រែក្លាយទៅជាកន្លែងដ៏ស្ងប់ស្ងាត់ មួយនៅជាប់ជើងភ្នំបូកគោ ជាយក្រុងកំពត ខេត្តកំពត មានជនបរទេសជាច្រើនដែលមកលេងខេត្តកំពតបានមកសម្រាកដើលេងលម្ហែនៅកន្លែងភូមិនោះ ខណៈបច្ចុប្បន្នអ្នកភូមិតែងតែហៅភូមិមួយនោះថា ភូមិបានរាំង ព្រោះមានជនបរទេសនាំគ្នាទៅរស់នៅកាន់តែច្រើនៗឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គង់ សុផុន ចៅសង្កាត់អណ្តូងខ្មែរ បានប្រាប់ឲ្យដឹងថា មានប្រជាពលរដ្ឋ និងជនបទេសបាននិងកំពុងផ្លាសប្តូរបទពិសោធក្នុងការរស់នៅជាមួយគ្នាបានយ៉ាងសុខដុមនៅក្នុងភូមិនោះ ព្រោះភូមិតាដិប គឺមានប្រវត្តិជនជាតិបារាំងទៅរស់នៅដំបូងគេបង្អស់ កាលពី៩ឆ្នាំមុន ហើយពលរដ្ឋថាពេលនោះផ្លូវចូលភូមិនេះ ជាផ្លូវលំសម្រាប់អ្នកភូមិបរទេះទៅស្វែងរកអនុផលព្រៃឈើនៅតំបន់ភ្នំបូកគោ។

លោកចៅសង្កាត់ថា ដោយសារមានអ្នកទេសចរបានស្គាល់ តែងតែដើរមកលេងលម្ហែកម្សាន្តច្រើន ហើយអាជ្ញាធរក៏បានធ្វើជាផ្លូវក្រាលគ្រួសក្រហមរហូតមកដល់បច្ចុប្បន្ននេះបានប្រែក្លាយផ្លាសប្តូរទៅជាផ្លូវបេតុងវិញ។ លោកបានបន្តឲ្យដឹងថាភូមិតាដិបជាភូមិមួយបានទាក់ទាញភ្ញៀវជនបរទេសឲ្យមករស់នៅ និងកន្លែងសម្រាកលម្ហែច្រើនជាងគេ រហូតអ្នកភូមិហៅភូមិនេះថា ជាភូមិបារាំង។

ជាមួយគ្នានោះដែរ កញ្ញា អារី ជាបុគ្គលិក រីស៊ត ប៊ូហ៊ីមៀរ បានប្រាប់ឲ្យដឹងថា វត្តមានរបស់ជនបរទេសដែលមករស់នៅក្នុងភូមិតាដិប បានផ្តល់ប្រយោជន៍ជាច្រើនយ៉ាង ទាំងការអភិវឌ្ឍន៍សហគមន៍ និងមានឱកាសសម្រាប់អ្នកភូមិមានការងារធ្វើផងដែ។

ដោយឡែកចំណែកឯភ្ញៀវទេសចរមកពីបារាំងម្នាក់បាននិយាយប្រាប់ឲ្យដឹងថា គាត់បានមករស់នៅខេត្តកំពត៤ឆ្នាំ គាត់ពួកគាត់ចូលចិត្តមកសម្រាកលេងលម្ហែកម្សាន្តនៅភូមិតាដិបនេះ ហើយកាលពីមុនភូមិនេះមានផ្លូវពិបាកធ្វើដំណើរ ជាពិសេសនោះនៅរដូងវស្សា ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ភូមិតាដិបបានផ្លាសប្តូរមុខមាត់ថ្មី ផ្លូវស្អាត ហើយភ្ញៀវបរទេសតែងតែមករស់នៅកាន់តែច្រើនឡើង រីឯភ្ញៀវទេសចរមកហ្វីលីពិនថា គាត់សប្បាយរីករាយ កក់ក្តៅជាមួយប្រជាពលរដ្ឋ និងជនបរទេសចម្រុះជាតិសាសន៍នៅទីនេះ ធ្វើឲ្យគាត់មានអារម្មណ៍ដូចជានៅផ្ទះរបស់ខ្លួនដូច្នេះដែរ។

បើយោងតាមការលើកឡើងរបស់លោក គង់ សុផុន ចៅសង្កាត់ និងម្ចាស់រិស៊តនៅតំបន់នោះ ថាភូមិតាដិបនៅតែមានអ្នកវិនិយោគខ្មែរ និងបរទេស ចូលមកសាងសង់បង្កើតជាបឹងហ្គាឡូ  រីស៊តជាបន្តបន្ទាប់ ហើយទៅថ្ងៃមុនទីនេះនឹងកាន់តែមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ជាពិសេសនោះគឺជាទីកន្លែងជម្រកធម្មជាតិដ៏ពេញនិយមរបស់ជនបរទេសទៅថ្ងៃមុខផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម