Connect with us

ព័ត៌មានជាតិ

អ្វីជារបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត?

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​នូវ​កម្មវិធី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ ដើម្បី​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ និង​ក្រុម​គ្រួសារ​ដែល​ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ​ប.ស.ស ឲ្យ​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម ប​.​ស​.​ស បាន​ពន្យល់​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត គឺជា​កម្មវិធី​របស់​រាជរដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​ទទួល​បាន​ការ​ថែទាំ​សុខភាព​សម្រាប់​ខ្លួនឯង ប្ដី ឬ ប្រពន្ធ និង​កូន​ក្នុង​បន្ទុក ជា​ហេតុ​ធ្វើ​ឲ្យ​ពលរដ្ឋ​អាច​គ្រប់គ្រង​ចំណាយ​លើ​បញ្ហា​សុខភាព និង​គ្រោះថ្នាក់​ផ្សេងៗ សំដៅ​រក្សា​លំនឹង​ប្រាក់ចំណូល​ក្នុង​គ្រួសារ និង​បង្កើន​ផលិត​ភាព​ការងារ។

តើ​នរណា​ខ្លះ អាច​ទទួល​បាន​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​?

១) បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​សំដៅ​ដល់​អ្នក​ប្រកប​ការងារ ឬ​មុខរបរ​រក​ចំណូល​ផ្ទាល់ខ្លួន ដោយ មិន​ពាក់ព័ន្ធ​នឹង​ប្រាក់ឈ្នួល ឬ​ប្រាក់បៀវត្សរ៍​ផ្តល់​ដោយ​និយោជក ឬ​រដ្ឋ តាម​កិច្ចសន្យា​ការងារ ហើយ​ក៏​មិន​មាន​ប្រើប្រាស់​កម្មករ​និយោជិត នៅ​ក្នុង​សកម្មភាព​ការងារ ឬ​មុខរបរ​របស់​ខ្លួន​។ ២) អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ដែល​ជា​ប្តី ឬ​ប្រពន្ធ និង​កូន​ក្នុង​បន្ទុក​របស់​សមាជិក ប​.​ស.ស ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ នៃ​ច្បាប់​ស្ដីពី​ការងារ ឬ ប្ដី ឬ ប្រពន្ធ និង​កូន​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស របស់​បុគ្គល​ស្វ័យ​និ​យោជន៍ មាន​អាយុ​ក្រោម ៦០ ឆ្នាំ។

សមាជិក ប.ស.ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍ ដូចជា សេវា​ពិនិត្យ ពិគ្រោះ​យោបល់ ព្យាបាល និង​ថែទាំ ប្រាក់​បំណាច់​មាតុភាព និង​ប្រាក់​វិភាជន៍​បូជាសព ពិសេស​សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ទាំងអស់ អាច​ពិនិត្យ ពិគ្រោះ​យោបល់ និង​ព្យាបាល​ជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ជា​ដៃគូ ប​.​ស​.​ស ទូទាំង​ប្រទេស​ដោយ​ឥតគិតថ្លៃ។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាងលើ សមាជិក ប​.​ស​.​ស ជា​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ទាំងអស់ ត្រូវ​បំពេញ​នូវ​លក្ខខណ្ឌ​ដូច​ខាងក្រោម បាន​ចុះបញ្ជី​ជា​សមាជិក ប.​ស​.​ស និង​បាន​បង់​ភាគទាន ២ ខែ ជាប់​គ្នា។ ចំពោះ​ប្រាក់​បំណាច់​មាតុភាព លុះត្រាតែ​បាន​បង់​ភាគទាន ចំនួន ៩ ខែ ក្នុង​អំឡុងពេល ១២ ខែ​ចុងក្រោយ គិតដល់​កាលបរិច្ឆេទ​សម្រាលកូន។

ចំពោះ​លក្ខខណ្ឌ និង​នីតិវិធី នៃ​ការ​ចុះ​បញ្ជី​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ ត្រូវ​មាន​អាយុ​មិន​លើស​ពី ៦០ ឆ្នាំ គិត​ត្រឹម​កាលបរិច្ឆេទ ស្នើ​ចុះបញ្ជី សាមីខ្លួន​ត្រូវ​អញ្ជើញ​មក​ស្នើសុំ​ធ្វើ​ប័ណ្ណ​សមាជិក ប​.​ស​.​ស ដោយ​ផ្ទាល់ និង​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ច្បាប់ដើម (​មាន​សុពលភាព​)។ រីឯ​លក្ខខណ្ឌ និង​នីតិវិធី នៃ​ការ​ចុះបញ្ជី​សម្រាប់​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ប្តី ឬ​ប្រពន្ធ ត្រូវ​មាន សេចក្ដី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬ​សេចក្ដី​ចម្លង​សំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍ ឬ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ។ ចំណែក​កូន​ក្នុង​បន្ទុក​ត្រូវ​មាន​សេចក្ដី​ចម្លង​សំបុត្រកំណើត ឬ​សេចក្ដី​ចម្លង សំបុត្រ​បញ្ជាក់​កំណើត ឬ​អត្តសញ្ញាណប័ណ្ណ​សញ្ជាត​ខ្មែរ សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ច្បាប់​នៅ។

ក្នុង​ករណី​អ្នក​ក្នុង​បន្ទុក​ចំនួន​ពី ២ នាក់​ឡើង ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ​ការ​ស្នើ​សុំ​ចុះបញ្ជី​តម្រូវ​ឲ្យ​ចុះ​ទាំងអស់​។ ចំពោះ​នីតិវិធី នៃ​ការ​បង់​ភាគទាន​សម្រាប់​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុក​របស់ សមាជិក ប​.​ស​.​ស តម្រូវ​ឲ្យ​បង់​ចំនួន ១៥ ៦០០ រៀល ក្នុង ១ ខែ ហើយ​បង់​កំណត់​យ៉ាង​យូរ ត្រឹម​ថ្ងៃ​ទី ១៥ នៃ​ខែ​បន្ទាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម