Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសឲ្យសិស្សានុសិស្សមកចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី ១៥ វិច្ឆិកា នេះតទៅ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ឲ្យ​សិស្សានុសិស្ស​ដែល​មាន​អាយុ ៦ ឆ្នាំ មក​ចុះ​ឈ្មោះ​ចូលរៀន​ឲ្យ​បាន​គ្រប់ៗ គ្នា ចាប់ពី​ថ្ងៃ​ទី ១៥ រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីណែនាំ​ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ស្តង់ដារ​សាលារៀន​គំរូ ចុះ​ថ្ងៃ​ទី ១៤ វិច្ឆិកា បាន​ណែនាំ​ឲ្យ​សាលារៀន​ផ្សព្វ​ផ្សាយ និង​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូលរៀន​ចាប់ពី​អាយុ ៦ ឆ្នាំ ឬ​យ៉ាងតិច ៧០ ខែ (គិត​ត្រឹម​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣) ដោយ​បែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ក្នុង​ការ​ចង​បដា និង​ពាក្យស្លោក​នៅ​តាម ទី​ប្រជុំជន​ធ្វើការ​អំពាវនាវ​ដល់​មាតាបិតា ឬ​អ្នកអាណាព្យាបាល ឲ្យ​នាំ​កូន​គ្រប់​អាយុ​មក​ចុះ​ឈ្មោះ​ចូល​រៀន​បាន​គ្រប់ៗ គ្នា (​ដោយ​ភ្ជាប់​មក​ជាមួយ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ គ្រួសារ ឬ សៀវភៅ​ស្នាក់នៅ ឬ​សំបុត្រ​ពេទ្យ​) ហើយ​ទន្ទឹម​នឹង​នេះ ត្រូវ​សម្របសម្រួល​ឲ្យ​អស់​លទ្ធភាព ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​កុមារ​ចំណាកស្រុក​បាន​ចុះឈ្មោះ​ចូលរៀន​គ្រប់ៗ​គ្នា ព្រោះថា​ការ​ចុះ​ឈ្មោះ​ចូលរៀន ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣។

ក្រសួង បាន​បន្ត​ថា ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ជា​ផ្លូវការ​ប្រារព្ធ​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ ដោយ​គ្រប់​សាលារៀន​ត្រូវ​រៀបចំ​ចង​បដា​ពាក្យស្លោក​អបអរសាទរ​ថ្ងៃ​បើក​បវេសនកាល​ឲ្យ​បាន​មុន​ថ្ងៃ​ប្រារព្ធ​ពិធី និង​អញ្ជើញ​ថ្នាក់ដឹកនាំ ឬ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត ការិយាល័យ​អប់រំ យុវជន និង​កីឡា នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ អាជ្ញាធរ​ដែនដី តំណាង​សហគមន៍ មាតាបិតា ឬ​អ្នកអាណាព្យាបាល ចូលរួម។

ឆ្នាំ​សិក្សា ២០២៣-២០២៤ ត្រូវ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ និង​បញ្ចប់​ទៅវិញ នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៤ តាម​កាលបរិច្ឆេទ​ដូច​ខាង​ក្រោម ដោយ​វិស្សមកាល​តូច ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤ និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៨ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម