ព័ត៌មានជាតិ
ព្រះសង្ឃមួយអង្គលង់ទឹកសុគតពេលស្រង់ទឹកនៅភ្នំគូលេន
ព្រះសង្ឃតូចមួយអង្គព្រះជន្ម១៤ព្រះវស្សា បានលង់ទឹកសុគតខណៈនិមន្ដកម្សាន្ដនិងស្រង់ទឹកលេងនៅលើភ្នំគូលេន។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២និង៤០នាទីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
មន្ត្រីនៅទីនោះឲ្យដឹងថា មានព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើនអង្គ នាក់បាននិមន្តនិងអញ្ជើញមកពីវត្តអណ្តើក ខេត្តបាត់ដំបង ដើម្បីមកគោរពបូជា និងទស្សនាកម្សាន្តនៅរមណីយដ្ឋានភ្នំគូលែន។ ហើយព្រះសង្ឃទាំងអស់ មានចំនួន៥០អង្គ បាននិមន្តទៅស្រង់ទឹកធ្លាក់ជាន់ទី៣ ក្រោយពីស្រង់ទឹករួចក៏បាននិមន្ដឡើងមកជាន់ទី២វិញ។
ប្រភពបានបន្តថា ពេលមកដល់ស្រាប់តែបាត់ព្រះសង្ឃតូចមួយអង្គ ក៏ផ្អើលឈូឆរនាំគ្នាចុះទៅរកក្នុងទឹកវិញ ក៏ឃើញព្រះសង្ឃអង្គនោះ បានលង់ទឹកសុគតបាត់ទៅហើយ រួចក៏នាំគ្នាស្រង់យកមកលើគោក និងបានរាយការណ៍ជូនសមត្ថកិច្ច។
សមត្ថកិច្ចបានឲ្យដឹងថា ព្រះសង្ឃដែលលង់ទឹកព្រះនាម យឿន សុផុន មានព្រះជន្ម១៤ព្រះវស្សា មានទីលំនៅភូមិ អូរប្រាំទី២ ឃុំមាឃ ស្រុក ស្ទឹងត្រង់ ខេត្តកំពង់ចាម គង់នៅវត្តអណ្តើក ខេត្តបាត់ដំបង។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សព ជូនអាណាព្យាបាល (គ្រូចៅអធិការវត្ត) យកទៅធ្វើបុណ្យតាមប្រពៃណី៕
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត