Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងដាក់ឲ្យអនុវត្តស្តង់ដារសាលារៀនគំរូ ចំនួន ៥ សម្រាប់មត្តេយ្យ រហូតដល់មធ្យមសិក្សា នៅឆ្នាំសិក្សាថ្មី

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ដាក់​ឲ្យ​អនុវត្ត​ស្តង់ដារ​សាលា​រៀន​គំរូ ចំនួន ៥ សម្រាប់​មត្តេយ្យ​សិក្សា​រហូត​ដល់​មធ្យមសិក្សា សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ២០២៣-២០២៤ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ឆ្នាំ​សិក្សា ២០២៣-២០២៤ ក្នុង​ក្របខណ្ឌ​ស្តង់ដារ​សាលា​រៀន​គំរូ ចុះ​ថ្ងៃ​ទី ១៤ វិច្ឆិកា បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​សិក្សា ២០២៣-២០២៤ នេះ ដំណើរការ​របស់​គ្រឹះស្ថាន​បឋមសិក្សា​សាធារណៈ ផ្តោត​លើ​ការ​អនុវត្ត”​ស្តង់ដារ​សាលារៀន​គំរូ និង​ពានរង្វាន់​សាលា​គំរូ សម្តេច​មហា​បវរ​ធិបតី និង​ការ​ចូលរួម​អនុវត្ត “​យុទ្ធនាការ​សាលារៀន​ស្អាត​គ្មាន​សំរាម​“​ដើម្បី​លើកកម្ពស់​គុណភាព​អប់រំ។

ជាមួយ​គ្នា​នេះ​ដែរ ក្រសួង នឹង​ដាក់​ឲ្យ​អនុវត្ត​ស្តង់ដារ​សាលា​រៀន​គំរូ ចំនួន ៥ សម្រាប់​មត្តេយ្យ​សិក្សា​រហូតដល់​មធ្យមសិក្សា ដោយ​បាន​កំណត់​វិធានការ និង សូចនាករ​ពាក់ព័ន្ធ​នឹង ១).​ការ​លើក​កម្ពស់​អភិបាលកិច្ច​សាលារៀន​, ២).ការ​ពិនិត្យ​កែសម្រួល និង​រៀបចំ​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​ក្នុង​ការ​ពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថ​របស់​សិស្ស​, ៣).ការ​យកចិត្តទុកដាក់​លើ​សុខភាព​របស់​សិស្ស តាមរយៈ​កម្មវិធី​អាហារូបត្ថម្ភ​ដល់​កុមារ និង​ការ​ត្រួតពិនិត្យ​គុណភាព​ចំណីអាហារ​នៅ​តាម​សាលា និង ៤).ការ​ជំរុញ និង​លើកទឹកចិត្ត​ការ​ចូលរួម​របស់ មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ក្នុង​ការ​អប់រំ​ស្រប​តាម​ពាក្យស្លោក​ភាព​ជា​ដៃគូ​រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ។

ក្រសួង បាន​បញ្ជាក់​ថា សាលា​រៀន​គំរូ គឺជា​សាលារៀន​ដែល​សម្រេច​បាន​នូវ​ស្តង់ដារ​ទាំង ៥ ដែល​រួមមាន ៖ ស្តង់ដារ​ទី​១-លទ្ធផល​សិក្សា​របស់​សិស្ស ,ស្តង់ដារ​ទី​២-​ការ​បង្រៀន និង​រៀន​, ស្ដង់ដារ​ទី​៣-​ការ​ចូលរួម​របស់​សហគមន៍, ស្តង់ដារ​ទី​៤-ដំណើរ​ប្រតិបត្តិការ និង​រដ្ឋបាល​សាលារៀន​, និង​ស្តង់ដារ​ទី​៥-​គណនេយ្យ​ភាព​របស់​សាលារៀន។

លោក​បណ្ឌិត​សភាចារ្យ ហង់​ជួន ណា​រ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​ដល់​សាលារៀន​ទាំងអស់ ផ្សព្វផ្សាយ​កម្មវិធី​គោលនយោបាយ​វិស័យ​អប់រំ​ថ្មី​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី នៅ​ថ្ងៃ​ទី ០១ ខែ​ធ្នូ ឆ្នាំ ២០២៣ ដើម្បី​ប្រកួតប្រជែង​ទទួល​បាន​ពានរង្វាន់ សម្តេច​ធិបតី ហ៊ុន ម៉ាណែត។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ ក្រសួង​អប់រំ បាន​ឲ្យ​សិស្ស​ចាប់ពី​អាយុ ៦ ឆ្នាំ ឬ​យ៉ាងតិច ៧០ ខែ (គិត​ត្រឹម ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣) ចុះ​ឈ្មោះ​ចូលរៀន ចាប់ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ និង​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ឆ្នាំ ២០២៣ និង​បញ្ចប់​ទៅវិញ នៅ​ថ្ងៃ​ទី ៣០ ខែ​កញ្ញា ឆ្នាំ ២០២៤ តាម​កាលបរិច្ឆេទ​ដូច​ខាង​ក្រោម ដោយ​វិស្សមកាល​តូច ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៩ ខែ​មេសា ឆ្នាំ ២០២៤ និង​មហា​វិស្សមកាល ចាប់ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣១ ខែ​តុលា ឆ្នាំ ២០២៤៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៣ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ២៧ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣១ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម