ព័ត៌មានជាតិ
KOICA និងក្រសួងសុខាភិបាល រួមគ្នាពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាន
ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិកូរ៉េ (KOICA) សហការជាមួយ ក្រសួងសុខាភិបាល បានធ្វើសន្និសីទចែករំលែកសមិទ្ធផលរបស់ ”គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាន នៃប្រទេសកម្ពុជា” នៅថ្ងៃទី១៥ វិឆ្ឆិកានេះ នៅសណ្ឋាគារហាយ៉ាតរីជែនស៊ី ភ្នំពេញ។ សន្និសីទនេះ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព លោកស្រី Moonjung CHOI នាយិកាប្រចាំប្រទេសនៃទីភ្នាក់ងារ កយកា (KOICA) រួមជាមួយ លោកវេជ្ជបណ្ឌិត ស៊ុង វីនតាក់ រដ្ឋលេខាធិការ នៃក្រសួងសុខាភិបាល។

លោកស្រី Moonjung CHOI នាយកប្រចាំប្រទេស នៃទីភ្នាក់ងារ កយកា (KOICA) មានប្រសាសន៍ថា តាមរយៈសន្និសីទនេះ គម្រោងពង្រឹងសុខភាពមាតា និងទារកនៅតំបន់ឦសាន នៃប្រទេសកម្ពុជា ត្រូវបានអនុវត្តក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ កយកា ជាមួយនឹងថវិកា ៧,៧ លានដុល្លារ។ ក្នុងរយៈពេល ៤ឆ្នាំនេះ គម្រោងបានសម្រេចនូវសមិទ្ធផលជាច្រើនរួមមាន អគារថែទាំទាមាតា និងទារក ៥កន្លែង បានដាក់ដំណើរការ បុគ្គលិកសុខាភិបាលថ្នាក់ក្រោមជាតិចំនួន ៦០៤នាក់ ទទួលបានវគ្គពង្រឹងសមត្ថភាពបន្ថែម ក្រុមទ្រទ្រង់សុខភាពភូមិចំនួន ២ ៤១០ នាក់ បានទទួលវគ្គមូលដ្ឋានគ្រិះ រឺវគ្គរំលឹក នៃការថែទាំសុខភាពមាតា និងទារក ការចុះផ្ដល់សេវាសុខភាពនៅមូលដ្ឋានបាន ៧៤ ៣៧៥ នាក់ សម្រាប់ស្រ្ដីមានផ្ទៃពោះ និងក្មេងក្រោម៥ឆ្នាំ។ ប្រជាជន ១៤១ ២៦២ នាក់ បានទទួលការលើកកម្ពស់ការយល់ដឹងតាមរយៈការផ្សព្វផ្សាយអប់រំរបស់គម្រោង ជាពិសេស គម្រោងក៏បានគាំទ្រប្រព័ន្ធបញ្ជូនអ្នកជំងឺ មានឡានសង្រ្គោះបន្ទាន់ ទូក និងផ្ដល់សំម្ភារៈបរិក្ខាពេទ្យដល់ ៤ មន្ទីរពេទ្យបង្អែក និង ៤៤ មណ្ឌលសុខភាព។

លោកស្រី Moonjung CHOI បានបន្តថា គម្រោងនេះស្របតាមចក្ខុវិស័យរបស់ប្រទេសកម្ពុជាក្នុងការផ្តល់សេវាកាន់តែប្រសើរដល់មនុស្សគ្រប់គ្នា ជាពិសេសនៅតាមខេត្ត។ KOICA បានខិតខំជួយដល់វិស័យសុខាភិបាលកម្ពុជាដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ហើយនឹងបន្តពង្រីកការគាំទ្រក្នុងវិស័យ សុខាភិបាលសម្រាប់កម្ពុជា។

លោកវេជ្ជបណ្ឌិត ស៊ុង វីនតាក់ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងអំណរគុណចំពោះ KOICA ក៏ដូចជាប្រជាជនសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រគម្រោងនេះ។ គម្រោងនេះបានធ្វើឱ្យប្រសើរឡើងនូវគុណភាព នៃសេវាសុខភាពមាតា និងទារក តាមរយៈការកសាងសមត្ថភាពបុគ្គលិកសុខាភិបាល និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធដូចជា អគារថែទាំទាមាតា និងទារក (MCHCU) និងឧបករណ៍វេជ្ជសាស្ត្រផ្សេងៗទៀត។

គួរបញ្ជាក់ថា នៅក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកស្រី ញាន ទិត្យចិន្ដា អភិបាល នៃគណអភិបាលរងខេត្ដរតនគិរី លោកស្រី វិន ស៊ីធួន អភិបាល នៃគណអភិបាលរងខេត្ដមណ្ឌលគិរី និងគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិទាំងអស់ ដូចជាមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី និងរតនគិរី មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (NMCHC) មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) និងមន្ត្រីពាក់ព័ន្ធគម្រោង ដើម្បីធ្វើការចែករំលែកនូវសមិទ្ធផលរបស់គម្រោងដែលបានអនុវត្ដក្នុងរយៈពេល ៤ឆ្នាំ ពីឆ្នាំ ២០១៩ ដល់ ២០២៣៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ