ព័ត៌មានជាតិ
រដ្ឋបាលរាជធានី នឹងអនុវត្តគម្រោងធំៗជាច្រើននៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤
នៅចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ មានការងារចាំបាច់ និងធំៗច្រើនដែលត្រូវអនុវត្ត ក្នុងនោះមានទាំងរៀបចំពិធីបុណ្យអុំទូក ការអនុវត្តគម្រោងដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ដែលមានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ចន្លោះស្ពានព្រះមុនីវង្ស និងស្ពានព្រែកសំរោងទៅចំផ្សារទំនើបអុីអន៣ ក្នុងទំហំទឹកប្រាក់ប្រមាណ៧០លានដុល្លារ ជាមួយនិងការស្ថាបនាស្ពានកម្ពុជា+កូរ៉េ( ភ្នំពេញ-អរិយក្ស័ត្រ)ផងដែរ ។
នេះបើតាមការបញ្ជាក់អោយដឹងពីលោក កើត ឆែ អភិបាលរងរាជធានី ខណៈលោកអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញាលើកទី៥៣ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ នៅព្រឹកថ្ងៃទី១៥ វិច្ឆិកានេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
លោក កើត ឆែ បានលើកឡើងថា ចំពោះមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ មានការងារចាំបាច់ និងធំៗជាច្រើនដែលត្រូវអនុវត្តបន្ទាន់ៗ ក្នុងនោះ ទី១ សម្រាប់ ចុងខែវិច្ឆិកានេះ រាជធានីភ្នំពេញ នឹងរៀបចំពិធី បុណ្យអុំទូក អកអំបុក សំពះព្រះខែ ដែលនឹងអាចមានមនុស្សចូលរួមប្រមាណ៣លាននាក់ ក្រោយពីពិធីនេះ ត្រូវការអាក់ខានអស់ជាច្រើនឆ្នាំ ដោយសារការរាតត្បាតដោយជំងឺកូវិដ-១៩។ ទី២ ការរៀបចំបុណ្យកឋិនទាន ។ ទី៣ ចំពោះមុខនេះ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ក្រោមការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើផែនការអោយបានរួចរាល់ក្នុងរយៈពេល៣ខែ ដើម្បីបង្កើតជាគម្រោងធ្វើយ៉ាងណាដោះស្រាយអោយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង ដោយគម្រោងនេះ បានការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ ដែលមានទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដោយត្រូវអនុវត្តនៅឆ្នាំ២០២៤ គម្រោងនេះគឺ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងធានធានទឹកនិងឧត្តុនិយម សហការគ្នាដើម្បីអនុវត្តគម្រោង ក្នុងនោះ ក្រសួងធានធានទឹកនិងឧត្តុនិយមនឹងត្រូវប្រើប្រាស់ថវិកាប្រមាណ៥០លានដុល្លារ ដើម្បីបង្វែផ្លូវទឹកកុំអោយចូលមករាជធានីភ្នំពេញ។ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេ ចន្លោះស្ពានព្រះមុនីវង្សនិងស្ពានព្រែកសំរោងពីខាងព្រែកប្រាទៅចំ ផ្សារទំនើបអុីអន៣ ក្នុងទំហំទឹកប្រាក់ប្រមាណ៧០លានដុល្លារ ជាមួយនិងការស្ថាបនាស្ពានកម្ពុជា + កូរ៉េផងដែរ ។ គម្រោងទាំងនេះគឺសុទ្ធតែមានផលប៉ះពាល់ច្រើនដែលទៀមទាអាជ្ញាធររាជធានីភ្នំពេញ ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋ។
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនេះ ក៏បានសម្តែងនូវការកោតសរសើរចំពោះ ការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានផ្ដល់ការដឹកជញ្ជូនរថយន្តក្រុងចំនួន ៤៥៥គ្រឿងសម្រាប់ដឹកជញ្ជូនបងប្អូន កម្មករនិយោជិត និងប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅបណ្តាខេត្ត និងពីបណ្តា ខេត្ត មករាជធានីភ្នំពេញ ដោយមិនបង់ប្រាក់ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានអ្នក ជិះសរុបចំនួន៥៨,៤២០នាក់។
ប្រជាពលរដ្ឋរាជធានីភ្នំពេញ បានអបអរសាទរនូវសមិទ្ធផល ការដាក់ឱ្យប្រើប្រាស់ស្ពានបេតុងខ្សែ កាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រដែលធ្វើឱ្យចរាចរណ៍លើផ្លូវជាតិលេខ១ ពិសេសលើស្ពានព្រះមុនីវង្ស មានការធូរស្រាលច្រើន មិនមានការកកស្ទះដូចពេលមុនទៀត។ កោតសរសើរ អាជ្ញាធរ មានសមត្ថកិច្ចដែលបានខិតខំពង្រឹងការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំង គ្រឿងញៀនក្នុងកិច្ចប្រតិបត្តិ ការបង្ក្រាប និងផ្សព្វផ្សាយពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ ការគ្រប់គ្រងសំណល់ គឺប្រមូលសំរាម មិនមានការកកស្ទះ ដោយ«ក្នុងមួយថ្ងៃជិត៤ពាន់តោន»និងបានកោតសរសើរផងដែរ ចំពោះមន្ទីរ- សាធារណការរាជធានីភ្នំពេញដែលបានខិតខំការជួសជុល ស្តារលូ ដែលធ្វើឱ្យតំបន់មួយចំនួននៅក្នុងទីក្រុងលែងលិចលង់៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់