ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី លើកឡើងថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ពលរដ្ឋទូទៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍតំបន់កោះនរានេះ គឺដើម្បីឲ្យក្លាយជាតំបន់មានសកម្មភាពសេដ្ឋកិច្ច ដូចទៅនឹងការអភិវឌ្ឍតំបន់កោះពេជ្រដែរ ដែលនឹងមានផ្សារទំនើប, លំនៅដ្ឋាន, ការិយាល័យធ្វើការ និង សួនកម្សាន្ដ សម្រាប់ប្រជាពលរដ្ឋថែមទៀត។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ មិនមែនសម្រាប់បុគ្គលណាតែម្នាក់នោះឡើយ។ «ប៉ុន្តែដូចខ្ញុំឧស្សាហ៍បានលើក ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលផ្ដល់ផលប្រយោជន៍ ទៅដល់ប្រជាពលរដ្ឋទូទៅ មិនមែនផ្ដល់តែសម្រាប់ OCIC ទេ»។
បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការអភិវឌ្ឍតំបន់កោះនរា ក៏ដូចជាតំបន់ផ្សេងៗទៀត គឺជាការអភិវឌ្ឍពិតប្រាកដ ដែលបានផ្ដល់ផលលាភដល់ប្រជាពលរដ្ឋ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ