ព័ត៌មានជាតិ
ក្រសួងសុខាភិបាល ពង្រឹងក្រមសីលធម៌ សេវាសុខាភិបាលសាធារណៈ នៅខេត្តស្ទឹងត្រែង
ដោយទទួលបានការអនុញ្ញាតពី សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងការណែនាំផ្ទាល់ពី លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេសសេវាសុខភាពបឋមនៅមូលដ្ឋានកម្រិតមណ្ឌលសុខភាពទទួលបន្ទុក ១៣ខេត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការងារនៅតាមមណ្ឌលសុខភាពចំនួន ៨ នៅក្នុងខេត្តស្ទឹងត្រែង ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តគន្លឹះ ចំនួន ៩ចំណុច និងគោលការណ៍អាទិភាព ចំនួន ៣ចំណុច របស់រដ្ឋមន្ត្រី។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ បានអញ្ជើញចុះពិនិត្យមណ្ឌលសុខភាពដែលមានដូចជា មណ្ឌលសុខភាពសន្តិភាព មណ្ឌលសុខភាពសៀមប៉ាង មណ្ឌលសុខភាពស្រែសំបូរ មណ្ឌលសុខភាពអូស្វាយ មណ្ឌលសុខភាពចំការលើ មណ្ឌលសុខភាពកោះស្រឡោយ មណ្ឌលសុខភាពស្រែក្រសាំង និងមណ្ឌលសុខភាពស្ទឹងត្រែង។

លើកឡើងក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍មួយចំនួនដល់មន្ត្រីសុខាភិបាលដែលបម្រើការនៅមណ្ឌលសុខភាពទាំង ៨ខាងលើធ្វើយ៉ាងណាត្រូវតែ៖
– មានមន្ត្រីប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ៧ថ្ងៃក្នុង ១សប្តាហ៍
– ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

– ត្រូវពង្រឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យបរិស្ថានទាំងក្នុងអាគារ និងបរិវេណមណ្ឌលសុខភាព
– ពង្រឹងការងារបច្ចេកទេសតាមរយៈការប្រជុំបច្ចេកទេសឱ្យបានទៀងទាត់ និងពង្រឹងសមត្ថភាពជំនាញបន្ថែម

– ត្រូវចេះចែករំលែកចំណេះដឹងជូនដល់គ្នាទៅវិញទៅមក និងផ្តល់ការបណ្តុះបណ្តាលបន្តពីថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ រហូតដល់មណ្ឌលសុខភាព ដើម្បីពង្រឹងសមត្ថភាពជំនាញបន្ថែមទៀតដល់មន្ត្រីសុខាភិបាល
– ត្រូវពង្រឹងការថែទាំ ឱសថ បរិក្ខារ សម្ភារ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅមណ្ឌលសុខភាព ឱ្យបានត្រឹមត្រូវ និងរក្សាគុណភាពឱ្យបានល្អដើម្បីបម្រើសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិត ស្រួយ អាដុល្លារ បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ សូមបន្តនូវស្មារតីសាមគ្គីភាព គោរពវិន័យការងារ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីធានាដល់ការបម្រើសេវាជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាព ប្រកបដោយ ប្រសិទ្ធភាព និងដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យ មានការសម្របសម្រួលពី លោកវេជ្ជបណ្ឌិត អ៊ុង សូវៀត ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ព្រមទាំងអមដំណើរដោយ លោកស្រី អូន ចន្ថា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្ទឹងត្រែង និង លោកស្រី ជា សុធានី ប្រធានផ្នែកកែលម្អសេវានៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៕



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ