ព័ត៌មានជាតិ
សម្ដេចធិបតី៖ ស្ពានព្រែកប្រាគ្រោងបុកគ្រឹះសាងសង់ក្នុងឆ្នាំ២០២៣នេះ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឱ្យដឹងថា គម្រោងសាងសង់ស្ពានព្រែកប្រាដែលកម្ពុជាបានចចារជាមួយភាគីចិនរួចរាល់ គ្រោងនឹងបុកគ្រឹះសាងសង់នៅក្នុងឆ្នាំ២០២៣នេះ។ សម្ដេចនាយករដ្ឋមន្ត្រីបានបង្ហើបឱ្យដឹងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាបកោះពេជ្រ- កោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឋិកានេះ។
សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា “ស្ពានព្រែកប្រា ដែលបានចចាររួចហើយ គ្រោងប្រហែលជាអាចបុកគ្រឹះក្នុងឆ្នាំនេះ” ។
បន្ថែមពីនេះ សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជាគ្រោងសាងសង់ស្ពានចំនួនបីខ្សែបន្ថែមទៀត គឺខ្សែធំស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលតភា្ជប់ពីតំបន់ផ្សាររាត្រីទៅតំបន់អរិយក្សត្រ ស្ពានព្រែកប្រា និងស្ពានមេគង្គក្រោម(ចាក់អង្រែលើ)។
ជាមួយគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ក្ដីសង្ឃឹមថា ក្រោយការសង់ស្ពានឆ្លងទន្លេទាំងនេះរួចរាល់ ស្ពានទាំងនោះនឹងជួយជម្រុញសេដ្ឋកិច្ចទិសខាងកើត បន្ថែមពីលើផ្លូវជាតិលេខ៦អាបន្តទៀត។
សូមជម្រាបបន្តិចថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានទន្លេព្រែកប្រា។ បើតាមគម្រោងស្ពានព្រែកប្រា ស្ថិតនៅខណ្ឌមានជ័យ មានប្រវែងបណ្ដោយជាង៨០០ម៉ែត្រ បែងចែកដល់ទៅ៤គន្លង (២គន្លងទៅ-២គន្លងមក)។ គម្រោងស្ពានព្រែកប្រានេះដែរ មានតម្លៃប្រមាណ៦០លានដុល្លារអាមេរិក៕
ដោយ៖ង៉ិល ណារ៉ាត់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់