ព័ត៌មានជាតិ
ពលរដ្ឋ គាំទ្រចំពោះការបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញដល់យុវជនក្រីក្រ លើជំនាញ ៣៨មុខ ដោយឥតគិតថ្លៃ
ប្រជាពលរដ្ឋ ដែលជាអាណាព្យាបាល និងយុវជន បានបង្ហាញការគាំទ្រ និងសប្បាយចិត្ត នៅពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយថ្មី ដែលផ្តោតទៅលើការបណ្ដុះបណ្ដាលជំនាញចំនួន ៣៨ ដោយមិនគិតថ្លៃដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះចំនួន ១លាន ៥សែននាក់។

កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១លាន ៥សែននាក់។

អ្នកស្រី ឆោម គីមឃឿន ពលរដ្ឋរស់នៅតំបន់ផ្លូវរថភ្លើងម្ដុំត្រឡោកបែក បានប្រាប់កម្ពុជាថ្មីដោយសុំមិនឲ្យថតរូបថា ក្នុងនាមជាមេគ្រួសារមានកូនក្នុងបន្ទុកចំនួន ៤នាក់នោះ អ្នកស្រី ពិតជាសប្បាយរីករាយ និងគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញជូនដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ ទៅលើជំនាញចំនួន ៣៨មុខ ដោយមិនគិតថ្លៃ និងបានប្រាក់លើទឹកចិត្ត ក្នុងពេលសិក្សាជំនាញចំនួន ២៨ម៉ឺនរៀល ថែមទៀត។
អ្នកស្រីបន្ថែមថា កម្មវិធីបណ្ដុះបណ្ដាលជំនាញនេះ គឺជាឱកាសល្អមួយ សម្រាប់អាណាព្យាបាលគ្រប់រូប ដែលគ្មានលទ្ធភាពឱ្យកូនចៅរបស់ខ្លួន បានទៅសិក្សាជំនាញផ្សេងៗ ដើម្បីឱ្យពួកគេអាចមានឱកាសការងារទៅថ្ងៃអនាគត ដោយកន្លងមកនៅពេលដែលត្រូវរៀននេះជំនាញអ្វីមួយ ក៏ត្រូវចំណាយថវិកាសម្រាប់សិក្សាជំនាញទាំងនោះ។
អ្នកស្រី ឆោម គីមឃឿន បន្តថា អ្នកស្រី នឹងឱ្យកូនៗ ទៅចុះឈ្មោះដើម្បីចូលសិក្សាជំនាញទាំងនោះ នៅមន្ទីរការងារ ឬក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រោះវាជាឱកាសតែមួយ ដែលធ្វើកូនៗ អ្នកស្រី អាចចូលសិក្សាជំនាញដើម្បីទុកជាទុនសម្រាប់ថ្ងៃអនាគត និងអាចចូលរួមកសាងសង្គមជាតិ ដែលផ្ដើមចេញពីយុវជននេះឯង។
ចំណែក យុវជន ប្រាក់ ជ័យ និស្សិតមកពីខេត្តព្រៃវែង ក៏បានប្រាប់ឱ្យកម្ពុជាថ្មីដឹងដែរថា លោកពិតជាគាំទ្រចំពោះកម្មវិធីរបស់រាជរដ្ឋភិបាល តាមរយៈក្រសួងការ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញ ទៅលើផ្នែកវិទ្យាសាស្រ្តផ្សេងៗ ដូចជា៖ សំណង់ មេកានិចទូទៅ អគ្គិសនី និងអេឡិចត្រូនិចជាដើមនោះ ដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ ដើម្បីឱ្យយុវជនទាំងនេះ អាចមានលទ្ធភាពចូលសិក្សាទៅលើជំនាញ ដែលពួកគេចាប់អារម្មណ៍ និងថែមទាំងបានជួយជំរុញបង្កើនធនធានមនុស្ស ដែលបច្ចុប្បន្នប្រទេសកម្ពុជានៅខ្វះខាត យុវជនដែលមានជំនាញពិតប្រាកដ នៅឡើយនោះ។
យុវជនរូបនេះ បន្ថែមទៀតថា តាមរយៈកម្មវិធីមួយនេះ លោកជឿជាក់ថា ប្រទេសកម្ពុជា នឹងសម្បូរទៅដោយធនធានមនុស្ស។ ម្យ៉ាងទៀត ចំពោះប្រជាជនទូទៅនៅតាមមូលដ្ឋាន ឬទីជនបទដាច់ស្រយោល នឹងមានឱកាសសិក្សាជំនាញសម្រាប់ថ្ងៃអនាគត ជៀសវាងការធ្វើចំណាកស្រុក ទៅប្រទេសជាតិខាង នេះក៏ដោយសារពួកគាត់ ពុំមានជំនាញច្បាស់លាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផងដែរ។
គួរបញ្ជាក់ដែរថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំណត់បានមុខជំនាញសម្រាប់ជំហានដំបូងចំនួន ៣៨មុខជំនាញ សម្រាប់បណ្ដុះបណ្ដាលដោយឥតគិតថ្លៃ ជូនដល់យុវជនក្រីក្រ និងយុវជនមកពីគ្រួសារងាយរងគ្រោះ នៅក្នុងវិស័យអាទិភាពចំនួន ១០។ ជំនាញទាំងនោះ រួមមាន៖ សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និងធុរកិច្ចនិងព័ត៌មានវិទ្យា៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ