Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២  

បានផុស

នៅ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២ ដែលទីមួយគឺជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស និងទីពីរគឺតាមរយៈយន្ដការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២ គឺទីមួយជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស។ កន្លងមក មន្ត្រីជំនាញ និងអាជ្ញាធរ បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ២លានប័ណ្ណរួចហើយ តែនៅសល់ប្រមាណ ៥លានប័ណ្ណទៀត។

ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ខ្ញុំបានប្រគល់ភារកិច្ច ឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួ​ង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ ចាត់វិធានការដើម្បីជំរុញការបញ្ជូនប័ណ្ណបញ្ជាក់ចុងក្រោយ រៀបចំក្រុមការងារ ហើយឯកឧត្ដម សាយ សំអាល់ ជាមួយក្រុមការងាររបស់គាត់ ក៏បានរៀបចំ ហើយជំរុញ»។

ទីពីរគឺរាជរដ្ឋាភិបាល​ បា​នបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្នុងនោះក៏មានដោះស្រាយបញ្ហាវិវាទដីធ្លីផងដែរ។ «ខ្ញុំឃើញអ្នករិះគន់មួយចំនួន គេថា ​ការបង្កើតយន្ដការហ្នឹងមក គឺបង្កើតដើម្បីគេថា ដើម្បីបង្វែងដែន បង្កើតបង្វែងដែនម៉េច? ហើយឯកឧត្ដម កើត រិទ្ធ នៅហ្នឹង ខ្ញុំប្រគល់ភារកិច្ច ធ្វើម៉េចឲ្យយន្ដការហ្នឹងដើរ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម